លោកស៊ូ ស៊ីវុត្ថា ចូលរួមបើកបវេសនកាល នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងជើង នាឆ្នាំសិក្សាថ្មី២០២២-២០២៣

0
903

ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី២០២២ -២០២៣ លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យសុរិយោដី ភូមិបាល និងសំណង់ខណ្ឌព្រែកព្នៅ និងថ្នាក់ដឹកនាំសាលាសង្កាត់ ព្រមទាំងលោកនាយកលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញ ជាអធិបតី និងចូលរួមបើក បវេសនកាលថ្មី នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បន្ទាប់ពីអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ លោកស៊ូ ស៊ីវត្ថា បានមានប្រសាសន៍ថា បើយើងស្រឡាញ់ខ្លួន, ស្រឡាញ់ ឪពុកម្ដាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែ នាំចំពោះ មិត្តភក្ដិ អំពីគ្រោះថ្នាក់ នៃការប្រើ ប្រាស់ គ្រឿងញៀន និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀនគ្រប់ប្រភេទ, ត្រូវប្រតិបត្តិច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដោយត្រូវយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បី ធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និង អ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្ដីថ្លៃថ្នូរ ដល់សង្គមជាតិទាំងមូល។
លោកប្រធានភូមិបាលខណ្ឌបានបន្តថា សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់ វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់វិស័យអប់រំ តាមរយៈការរឹតបន្តឹងពេលប្រឡងនោះ ដូច្នេះម្នាក់ៗត្រូវខិតខំរៀនសូត្រ បើមិនដូច្នោះទេ មិនអាចមានឱកាស ប្រឡងជាប់ឡើយ ហើយមិនត្រូវគេចសាលា និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជា ការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង និងចូលក្លឹបរាំលេងកម្សាន្ត ភ្លេចការរៀនសូត្រជាដើមនោះ។
ក្នុងនោះផងដែរលោកស៊ូ ស៊ីវុត្ថា ក៏បានជំរុញឲ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវចូលរួមទាំង អស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងវិន័យ ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ត្រូវតែខំប្រឹងរៀន មានចំណេះដឹង ក្នុងខ្លួនពិតប្រាកដ។
គួរបញ្ជាក់ថា លោកស៊ូ ស៊ីវុត្ថា បានឧប្បត្ថមដល់សិស្សដែលប្រឡងជាប់និទេសA ចំនួន២នាក់ក្នុងម្នាក់ៗទទួលបានថវិកា៤សែនរៀល ឧប្បត្ថមដល់សាលាចំនួន២លានរៀល និងបានគៀងគរសប្បុរសជនចូលជាថវិកាទិញសម្ភារៈរួមមានម៉ាស៊ីនកូពី១គ្រឿង អំពូលសូឡាចំនួន១០ សៀវភៅចំនួន១០០០ក្បាល ប៊ិច២០០០ដើម និងឧប្បត្ថមដល់ដល់លោកគ្រូ អ្នកគ្រូចូលនិវត្ត៤នាក់ក្នុងម្នាក់ៗ១សែនរៀល សរុបថវិកាទាំងអស់ អស់១១លានរៀល៕

Facebook Comments
Loading...