សាលាខណ្ឌព្រែកព្នៅធ្វើពិធីអបអរសាទរ រំលឹកខួបលើកទី៤៤នៃទិវាជ័យជម្នះ៧ មករា ឆ្នាំ២០២៣

0
419

ភ្នំពេញ ៖ ថៃ្ង៧កមរា គឺជាថ្ងៃកំណើតទី២ ដែលធ្វើអោយប្រជាពលរដ្ឋ កម្ពុជាមិនអាចបំភ្លេចបាន ហើយជារៀងរាល់ឆ្នាំត្រូវធ្វើពិធីអបអរសាទរ រំលឹកខួបដើម្បីបញ្ជ្រាបឲ្យយុវជនជំនាន់ក្រោយ ឲ្យដឹងច្បាស់អំពីថ្ងៃ៧មករា ដោយសារមានថៃ្ងរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើងអាចរស់ រានមាន ជីវិត ឡើងវិញ និងមាន សេរីភាពរហូតមកបច្ចុប្បន្ននេះ។
ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃសាលាខណ្ឌព្រែកព្នៅ ក្រុមប្រឹក្សាខណ្ឌ រួមនឹងអាជ្ញាធរមូលដ្ឋានសង្កាត់ ភូមិ ប្រជាពលរដ្ឋ នគរបាល កងរាជអាវុធហត្ថក្នុងខណ្ឌព្រែកព្នៅទាំងមូល បានមក ជួបជុំគ្នានៅសាលាខណ្ឌ កាលពីរាត្រីថៃ្ងទី៣០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើពិធីអបអរសាទរ រំលឹកខួបលើកទី៤៤នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០២៣) ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងពិធីជួបជុំរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរនេះ គឺជាសារដើម្បីឲ្យសមាជិករបស់គណបក្ស ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជន យល់ច្បាស់ចងចាំ និងដឹងគុណជានិច្ចថ្ងៃ ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិរហូតមកដល់បច្ចុប្បន្ន និងបេ្តជ្ញាការពារមិនឲ្យមានរបបខ្មែរក្រហមនេះវិលមកជាលើកទី២។
ស្មារតី៧មករា គឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច។ ដូចនេះហើយបានជាថ្ងៃ៧មករាត្រូវបានគេកំណត់ជាថ្ងៃ ទិវា សម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ដែលបំពេញការងារនៅកម្ពុជា ត្រូវបានឈប់ សម្រាកពេញ១ថ្ងៃ។
គួរបញ្ជាក់ផងដែរក្នុងពិធីហូបអាហារសាមគ្គីអបអរសាទរ រំលឹកខួបលើកទី៤៤នៃទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៣ នេះក៍មានការប្រឡងចម្រៀងពីមន្ត្រីសាលខណ្ឌ និងសង្កាត់ ដែលអ្នកជាប់លេខ១បានទទួល៥០០ដុល្លា លេខ២បាន៣០០ដុល្លា លេខបាន២០០ដុល្លាផងដែរ៕

Facebook Comments
Loading...