ខ្លាំងមែនភ្ញៀវចូលរួម មង្គលការកូនអ្នកភូមិ ពីរក្រុមផឹកស្រវឹងឌឺដងគ្នា ក្លាយជាហឹង្សា វាយមន្ត្រីប៉ូលីស ក្រុមប្រឹក្សារួម និងអ្នកស្រុកឲ្យរងរបួស៤នាក់

0
372

ខេត្តស្វាយរៀង ៖ ក្មេងទំនើង២ក្រុម បានឌឺដងគ្នា ក្នុងពិធីមង្គលការកូនអ្នកភូមិ រហូតឈានដល់ហឹង្សា បើកឆាកប្រយុទ្ធគ្នា ផ្អើលរោងការ មន្ត្រីប៉ូលីស ក្រុមប្រឹក្សារួម និងអ្នកស្រុកឲ្យរងរបួស៤នាក់ចូលទៅឃាត់ត្រូវ ពួកគេវាយរងបួស ដៃជើងនិង បែកក្បាល ហើយរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងែទី២៤ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រៃម្នាស់ ភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកដែលរងរបួសទាំង៤នាក់មានទី១-ឈ្មោះ ជិន វុធ អាយុ៥៣ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី រងរបួសដាច់ស្បែកក្បាល ដេរ៤ថ្នេរ។ ទី២-ឈ្មោះ សូ សាវ៉ែន អាយុ៥២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំសំឡី មានទីលំនៅភូមិសំឡីខាងត្បូង ឃុំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង រងរបួសមេដៃខាងឆ្វេង ដេរ៤ថ្នេរ។ ទី៣-ឈ្មោះ ឥន តុលា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិសំឡីខាងត្បូង រងបួសក្បាល(ទៅព្យាលបាលនៅមន្ទីរពេទ្យជីភូ) និង៤-ឈ្មោះ ផង់ សយវិសាល អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិពហរៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង(ដាច់ស្បែកក្បាលដេរ៤ថ្នេរ)។…
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្នុងសាលាបឋមសិក្សាព្រៃម្នាស់មានពិធីរៀបអាពាហ៍ពិពាហ៍អ្នកភូមិ ហើយមានចាក់ធុងបាស់អោយភ្ញៀវចូលរួមរាំលេងកម្សាន្តសប្បាយគ្រប់ៗគ្នា។ រហូតដលម៉ោង៩និង៣៥នាទីយប់ស្រាប់តែមានក្មេងទំនើងពីរក្រុមដែលបានចូលរួមក្នុងកម្មវិធីបានឈ្លោះប្រកែកគ្នាផ្ទុះហិង្សាវាយប្រតាយប្រតប់គ្នាផ្អើលដល់ភ្ញៀវនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡីនិងអ្នកភូមិបានចូលទៅឃាត់កុំអោយវ៉ៃគ្នា ស្រាប់តែក្រុមក្មេងទំនើងទាំងនោះស្ទុះមកវាយមកលើកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡីនិងអ្នកចូលទៅឃាត់បណ្តាលអោយរងបួសចំនួន៤នាក់ ក្រោយពីកើតហេតុ ក្រុមក្មេងទំនើងបានរត់គេចខ្លួនអស់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការចុះស្រាវជ្រាវដើម្បីចាត់ការបន្តតាមច្បាប់់៕

Facebook Comments
Loading...