ប្រធានមន្ទីរបញ្ចកោណ ច្រានចោលការចោទប្រកាន់មិនពិតរបស់រុស្ស៊ីលើអ៊ុយក្រែន ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកកខ្វក់

0
567

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានច្រានចោលការព្រមានរបស់រុស្ស៊ី ជុំវិញផែនការចោទប្រកាន់លើអ៊ុយក្រែន ក្នុងការដាក់ពង្រាយ ‘គ្រាប់បែកកខ្វក់’ ដើម្បីធ្វើលេសបង្កើនភាពតានតឹងបន្ថែមទៀត។ការថ្លែងនេះបានធ្វើឡើងក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Alexey Reznikov កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ប្រមុខការពារជាតិអាមេរិករូបនេះ បានថ្លែងអះអាងជាថ្មីទៅកាន់សមភាគីអ៊ុយក្រែនរបស់លោក អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនផ្លាស់ប្តូរ ក្នុងការគាំទ្រសមត្ថភាពរបស់អ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមលើនេះ លោក អូស្ទីន ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។

ប្រធានមន្ទីរបញ្ចកោណរូបនេះ ក៏បានរំលឹកឡើងវិញដែរថា សហរដ្ឋអាមេរិកបដិសេធរាល់ការចោទប្រកាន់ជាសាធារណៈ និងការចោទប្រកាន់មិនពិតដោយរុស្ស៊ីអំពីអ៊ុយក្រែន ដោយលោកបានពណ៌នាការចោទប្រកាន់នេះថា ជាលេសបង្កើនភាពតានតឹងបន្ថែមទៀតរបស់រុស្ស៊ី នៅក្នុងសង្គ្រាមខុសច្បាប់៕

Facebook Comments
Loading...