ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់វៀតណាមបានប្រមូលមកវិញ មួយភាគបីនៃរថយន្តដែលបានលក់

0
578

ហាណូយ ក្រុមហ៊ុន VinFast របស់វៀតណាម បាននិយាយថា ខ្លួននឹងប្រមូលមកវិញនូវរថយន្តអគ្គិសនីម៉ូដែល VF e34  ចំនួន ៧៣០គ្រឿង ដែលមានតែនៅលើទីផ្សារក្នុងស្រុកដើម្បីធ្វើការត្រួតពិនិត្យ និងជំនួសឧបករណ៍ចាប់សញ្ញា (sensor) ដែលគាំង។

VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩ គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Vingroup  ដ៏ធំបំផុតរបស់ប្រទេសវៀតណាម ហើយបានលក់រថយន្តអគ្គិសនី (EV) សរុបចំនួន ២២០៨ គ្រឿងហើយ ចាប់តាំងពីការបើកដំណើរការ កាលពីចុងឆ្នាំមុន។VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧបករណ៍ចាប់សញ្ញាគាំងចំហៀងនៃប្រព័ន្ធពោងសុវត្ថិភាពដែលបំពាក់ លើម៉ូដែល VF e34 ទំនងជាជួបប្រទះនឹងបញ្ហាមិនឆបគ្នាជាមួយនឹងឧបករណ៍បញ្ជាពោងសុវត្ថិភាព… ដូច្នេះហើយអាចនឹងបញ្ជូនសញ្ញាមិនត្រឹមត្រូវទៅកាន់ឧបករណ៍បញ្ជា”។

ប្រភពពី VNexpress, ដោយ៖ សារ៉ាត

Facebook Comments
Loading...