ផឹកស៊ីចាក់ធុងបាសតំឡង់គេហើយ ពេលគេទៅប្រាប់ឲ្យបើកសំឡេងតិចៗបែរជាព្រួតវាយគេទៀតសន្លប់ឈឹង

0
374

ភ្នំពេញ ៖ បុរសជាកម្មករម្នាក់សន្លប់ឈឹងនិងម្នាក់ទៀតរបួសជើងធ្ងន់ធ្ងរ ដោយសាក្រុមផឹកស៊ីចាក់ធុងបាសតំឡង់គេនាំគ្នាព្រួតវាយជនរងគ្រោះ ខណ:ជនរងគ្រោះទៅប្រាប់ឲ្យបើកសំឡេងបាសតិចៗកុំឲ្យលឺរំខានបន្ទប់អ្នកជិតខាងគេដេកពួន មិនត្រឹមតែមិនស្ដាប់ថែមទាំងវាយគេទៀតពេលនោះមានអ្នកនៅក្បែរគ្នាចូលទៅជួយឃាត់ក៏ត្រូវបានក្រុមជនដៃដល់វាយនិងដែកឲ្យរបួសជើងធ្ងន់ធ្ងរផងដែរ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និ២០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសំដីបងស្រីរបស់ជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺក្រុមបង្កទាំងនេះបាននាំគ្នាផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់យប់នៅមិនទាន់ឈប់ទៀត មានទាំងចាក់ធុងបាស់លឺៗរំខានដល់ក្រុមកម្មករដែលស្នាក់នៅជិតនោះ។ បន្ទាប់មក ប្អូនប្រុសគាត់ជាជនរងគ្រោះបានដើរទៅប្រាប់អោយពួកគាត់បន្ថយសំឡេងធុងបាស់បន្តិច ក៏បង្កឲ្យមានការទាស់ពាក្យសម្ដីគ្នារហូតក្លាយជាហិ.ង្សា ដោយក្រុមកម្មករដែលចាក់ធុងបាស់លឺៗនោះ បាននាំគ្នាព្រួតវា.យទៅលើប្អូនគាត់ ដោយដៃមានកាន់ដែកវា.យទៅលើប្អូនប្រុសគាត់ បណ្ដាលអោយសន្លប់បាត់មាត់ឈឹងតែម្តង។

ប្រភពដដែលបន្តថា នៅពេលនោះ ក៏មានអ្នកចូលទៅជួយដែរ ប៉ុន្តែក្រុមកម្មករនោះមិនបានស្ដាប់ឡើយ ថែមទាំងវា.យទៅលើពួកគាត់ថែមទៀត បណ្ដាលអោយបុរសម្នាក់រងរបួសជើងខាងស្ដាំហូរឈា.ម និងរងរបួសស្រាល២នាក់ផងដែរ។

ប្រភពព័ត៌មានបន្តទៀតថា ដោយឃើញបែបនេះ សន្តិសុខដែលយាមនៅជិតនោះ បានតេទៅប្ដឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន អោយចុះមកអន្តរាគមន៍ ដោយឃាត់បានបុរសពីរនាក់ជាអ្នកបង្ក រួចនាំខ្លួនយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកបុរសរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារហៅរថយន្តពេទ្យមកដឹក ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕ 

Facebook Comments
Loading...