សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជានាយករដ្ឋបាលចំនួន១០រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ

0
369

ភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ បានចេញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជានាយករដ្ឋបាលចំនួន១០រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៃរាជធានីភ្នំពេញ។ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា ក្នុងរាធានីភ្នំពេញ ធ្វើឡើងនាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ១០រូប ជានាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម ៖១-លោក ហម ឬទ្ធី  ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជានាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ។

២-លោក កើត រតនា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ

៣-លោក សង គឹបសិន ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៣ ជានាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ

៤-លោក ស៊ីប តុលា  ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌដង្កោ

៥-លោក កង ថា  ច្បារអំពៅ ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌដង្កោ

៦-លោក ឈួន ឆាយារិទ្ធ ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌ

៧-លោក ហេង សុផាន់ណា  ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌកំបូល

៨-លោក នួន ច័ន្ដឡុង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌសែនសុខ

៩-លោក លីប សាម៉ីឌី  ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌ ឫស្សីកែវ

១០-លោក ជាង សុភ័ស្ស  ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌទួលគោក។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Facebook Comments
Loading...