សូមប្រយ័ត្ននិងជៀសវាង! អាជា្ញធរកម្ពុជា បានរកឃើញម្សៅលាបខ្លួនទារកនិងកុមារចំនួន១២មុខ របស់ថៃ ប្រឈមជំងឺមហារីក

0
448

ភ្នំពេញ : រកឃើញសារធាតុអាបស្គូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders)។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ការរកឃើញសារធាតុអាបស្គូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders) របស់អគ្គនាយកដា្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ន ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណង ការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders មួយចំនួនដើម្បីវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលជាសារធាតុបង្ក គ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់៕

Facebook Comments
Loading...