ពិតជាអស្ចារណាស់ កុមារាម្នាក់ប្រើប្រាស់របស់របរដែលគេចោល យកមកកែច្នៃជាម៉ាស៊ីនច្រូតស្រូវខ្នាតតូច បញ្ជាដោយតេលេ និងរបស់លេងជាច្រើនទៀត

0
668

បន្ទាយមានជ័យ ៖ កុមារាអាយុ១៤ឆ្នាំម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុង ទទួលបានការ ការចាប់អារម្មណ៍ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិតទៅជារបស់លេង ដូចជា ម៉ាស៊ីនច្រូតស្រូវ ខ្នាតតូច បញ្ជាដោយតេលេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។

ក្មួយប្រុស លឹម វណ្ណារិទ្ធ អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី០៨ សាលា សិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ដោយសារតែមានការស្រលាញ់ និងមានចំណង់ចំណូលចិត្តតាំងពីក្មេង ក្នុងការកែច្នៃរបស់របរផ្សេងៗ ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុដែលគេបោះចោលមានដូចជា ៖ សំបកកេស ចានស្នោរ បំពង់បឺតជាដើម ដើម្បីប្រមូលយកមកកែច្នៃជាម៉ាស៌ីនច្រូត ដោយមានតេលេបញ្ជាឲ្យទៅមុខ ថយក្រោយបាន ដូចរបស់ពិតជាដើម។ ក្មួយប្រុសបានបញ្ជាក់ថា ៖ ម៉ាស៊ីនច្រូតស្រូវខ្នាតតូច ដែលផ្សំឡើងពីរបស់ អេតចាយនេះ គឺបានប្រើរយៈពេល១សប្តាហ៍ ទើបរួចរាល់ទើបចេញជារូបរាង និងបញ្ជាបាន ហើយបើគិតពីការចំណាយជាថវិកាអស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។

ក្មួយប្រុស លឹម វណ្ណារិទ្ធ ក៏បានបន្ថែមថា ៖ ក្រោយបង្កើតម៉ាស៊ីនស្រូវមួយនេះ រូបគេក៏បានបង្កើតជារបស់របរលេងផ្សេងៗទៀតដូចជា ៖ កូនឡានដី ត្រាក់ទ័រជាដើម។ ជាមួយគ្នានោះរូបគេក៏ចង់បង្កើតជារបស់លេងផ្សេងៗទៀត ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ។ អ្វីជាបំណងប្រាថ្នារបស់ក្មួយប្រុស លឹម វណ្ណារិទ្ធ នៅថ្ងៃអនាគត់គឺគេចង់ក្លាយជាអ្នកឌីសាញ់មួយរូប៕

Facebook Comments
Loading...