ក្រុងបាងកកគ្រោងទិញរថយន្តក្រុងអគ្គិសនីចំនួន៣,២០០គ្រឿង

0
914

បាងកក ៖ លោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍ទទួលបន្ទុកដឹកជញ្ជូន នៃប្រទេសថៃបាននិយាយថា អាជ្ញាធរដឹកជញ្ជូនសាធារណៈនៅទីក្រុងបាងកក (BMTA) អាចនឹងទិញឡានក្រុងអគ្គិសនី ចំនួន ៣,២០០0 គ្រឿង ដើម្បីបញ្ឈប់រថយន្តក្រុង ដែលប្រើឥន្ធនៈហ្វូស៊ីល ក្នុងរយៈពេលបីឆ្នាំ។

លោកបានបន្តថា ផែនការគឺជាផ្នែកមួយនៃផែនការស្តារអាជីវកម្មឡើងវិញ របស់ BMTA ដែលនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត ក្នុងរយៈពេលប្រហែល ពីរខែ។

ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ ពីមុន ធ្លាប់បានណែនាំ BMTA ឱ្យពិនិត្យឡើងវិញនូវផែនការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីបញ្ចូលបច្ចេកវិទ្យារថយន្តអគ្គិសនី។ កាលពីឆ្នាំ២០២០ អាជ្ញាធរដឹកជញ្ជូនសាធារណៈនៅទីក្រុងបាងកកបានបង្កើតផែនការទិញឡានក្រុងថ្មី ចំនួន ២៨០០ ដើម្បីជំនួសឡានក្រុងចាស់ ដែលវាដំណើរការលើផ្លូវចំនួន ១០៩ របស់ខ្លួន។ លោក Sorapong បានមានប្រសាសន៍ថា ផែនការដែលបានកែសម្រួល នឹងឃើញ BMTA ទិញរថយន្តក្រុងអគ្គិសនី ដើម្បីជំនួសរថយន្តក្រុងដែលមានអាយុកាលចាស់។លោក Sorapong បានបន្តថា ទន្ទឹមនឹងនេះ ក្រុមហ៊ុនដែលទទួលបានដីសម្បទានដើម្បីរត់ផ្លូវចំនួន ៥៤ ក្នុងទីក្រុងបាងកក និងខេត្តជុំវិញ៕

Facebook Comments
Loading...