អ្នកបើកបរយានយន្តធ្វើដំណើរតាមដងផ្លូវត្រូវមានបណ្ណបើកបរច្បាប់ដើមតាមខ្លួន ខណៈបណ្ណសំគាល់យានជំនិះអាចប្រើប្រាស់ឯកសារថតចម្លងបាន

0
490

ភ្នំពេញ ៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យអ្នកបើកបរយានយន្តធ្វើដំណើរតាមដងផ្លូវត្រូវមានបណ្ណបើកបរច្បាប់ដើមតាមខ្លួន ខណៈបណ្ណសំគាល់យានជំនិះអាចប្រើប្រាស់ឯកសារថតចម្លងបាន។

សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការបញ្ជាក់ថា ករណីប័ណ្ណសំគាល់យានជំនិះមិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ពីស្ថាប័នមានសត្ថកិច្ចលើច្បាប់ថតចម្លងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។ ចំណែកឆៀក ក៏អាចប្រើប្រាស់ឯកសារថតចម្លងបានដែរ។

ចំណែករថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន ក៏អាចប្រើប្រាស់ឯកសារច្បាប់ចម្លងបានដែរ៕

Facebook Comments
Loading...