រថយន្តដឹកកុងទីន័រ បើកលឿន បុកគល់ស្ពានផ្លូវល្បឿនលឿន ខ្ទេចខាងមុខ 

0
537

កំពង់ស្ពឺ ៖ រថយន្តដឹកកុងទីន័រ បើកលឿន បុកគល់ស្ពានផ្លូវល្បឿនលឿន ខ្ទេចខាងមុខ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងសុឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះសន សាល ភេទប្រុស  អាយុ៣២ឆ្នាំ រស់នៅភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកគល់ស្ពានផ្លូវល្បឿនលឿន។

ករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនោះទេ និងខូចខាតរថយន្ត ០១គ្រឿង ខ្ទេចខាងមុខធ្ងន់។ មូលហេតុមកពីរថយន្តបើកបរលឿន ដោយកត្ដាបច្ចេកទេស។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងចំណាត់ការនៅគោលដៅ៕

Facebook Comments
Loading...