ខ្លាំងមែន សង្វៀនជល់មាន់និងអាប៉ោងដុះស្លែររបស់ឈ្មោះ( សាល​) នៅទល់មុខផ្សារឃ្លាំងរុំសេវ សមត្ថកិចមូលដ្ឋានមិនហ៊ានចុះបង្ក្រាប

0
507

ភ្នំពេញ ៖ សង្វៀនជល់មាន់និងអាប៉ោងដុះស្លែរមានម្ចាស់ឈ្មោះ{ សាល} មានអំណាចក្នុងការបើកល្បែងល្បែងស៊ីសង តែបែជាសមត្ថកិចមូលដ្ឋានមិនហ៊ានចុះបង្ក្រាប សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយមើលទៅ។ សង្វៀនជល់មាន់និងអាប៉ោងនេះមានទីតាំងច្រកចូលទល់មុខផ្សារឃ្លាំងរុំសេវ សង្កាត់ ទឹកល្អក់ ៣ខណ្ឌ័ទួលគោករាជធានី ភ្នំពេញ។

ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋាន។ ទាក់ទងនិងករណីនេះនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពីសមត្ថកិចមូលដ្ឋាន បានទេដោយសារមិនមានបណ្តាញទំនាក់ទំនង ហើយគេហទំព៧រយើងរងចាំបកស្រាយពីសមត្ថកិច្ចដែលពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...