ពិតជាខ្លាំងមែន ទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូ របស់ជនជាតិចិនមួយកន្លែងនៅក្នុងបុរីញ៉ូថោន បើកដំណើរការទទួលអ្នកលេងវិញហើយក្រោយពីសមត្ថកិច្ចចុះបិទ បិទបានមួយដង្ហើមចង្រិត

0
434

ភ្នំពេញ ៖ ពិតជាខ្លាំងមែន ម្ចាស់ទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូ របស់ជនជាតិចិនមួយកន្លែងនៅក្នុងបុរីញ៉ូថោន ស្ថិតនៅក្នុងផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះ បើកដំណើរការទទួលភ្ញៀវដែលជាអ្នកញៀនល្បែងវិញហើយក្រោយពីសមត្ថកិច្ចចុះបិទមិនបាន៣ថ្ងៃផងទាំងមិនមានសំភារៈនៅខាងក្នុងសង្ស័យម្ចាស់ទីតាំងចេះបំបាំងកាយ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងខាងលើតែម្ចាស់ទីតាំងដឹងមុនបានយកសំភារៈចេញអស់ ហើយចាក់សោរផ្ទះចោល។ ប៉ុន្តែនៅថ្ងៃនេះ ទីតាំងខាងលើ ក៏បានបើកដំណើរការឡើងវិញហើយ តើសមត្ថកិច្ចមូលដ្ឋានបានដឹងហើយរឺនៅ?

ពលរដ្ឋបានដាក់សំនួរថា តើជនជាតិចិនដែលបើកល្បែងស៊ីសងទាំងនោះមានខ្សែជាអ្នកធំនៅខាងក្រោយខ្នងមែនទេទើបបើកល្បែងស៊ីសងនៅប្រទេសកម្ពុជាបានយ៉ាងរលូនបែបនេះ? សង្ឃឹមថា លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងមានវិធានការចំពោះទីតាំងខាងលើនេះ ដើម្បីអនុវត្តតាមវិធានការភូមិ សង្កាត់មានសុវត្តិភាព៕

Facebook Comments
Loading...