ស្ទឹងត្រែង ៖ ក្រុមឈ្មួញចាស់វស្សា៣,៤នាក់ ប្រចាំភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកំពុងបន្តប្រមូលគៀងគរពលរដ្ឋ ចូលព្រៃកាប់ឈើអារជ្រកដឹកជញ្ជូនតាមគោយន្តកន្រ្តៃ យកមកលក់ឲ្យក្រុមមេឈ្មួញឈរចាំទិញឈើ ដូចជាឈើប្រណិត ឈើលេខ១ និងឈើលេខ២ ប្រភេទក្តារនិងគ្រឿងផ្ទះ ដាក់ទូករាល់យប់ចុះតាមទន្លេមេគង្គ ឆ្ពោះទៅភូមិកោះខ្ញែរ និងឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ ដើម្បីដឹកបន្តទៅលក់នៅតាមខេត្តនានា មិនឃើញសមត្ថកិច្ចពាក់ពាន់ណាចុះបង្ក្រាបឡោះយ។
សូមបញ្ជាក់ថា: បទល្មើសដឹកជញ្ជូនឈើយ៉ាងអណាធិបតេយ្យនេះ ដែលពលរដ្ឋដឹកយកមកឈប់តាមផ្ទះ នៅពេលយប់ទើបមេឈ្មួញឲ្យដឹកចុះតាកំពុង ដែលមានក្រុមឈ្មួញនៅចតចាំជាស្រេច ដូចជានៅកំពង់ក្រោមវត្ត១ នៅក្រោមអូរសៀមបូក១ និងអូរឡង់១ ស្ថិតនៅក្នុងភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅជាប់ព្រំប្រទល់ ជាមួយស្រុកសំបូរ ខេត្តក្រចេះ បែជាសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការនោះទេ ហើយក៏នៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឃុំសៀមបូក និងស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ សៀមបូកផងដែរ នេះប្រហែលជាត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញទាំងនោះ អស់ហើយមើលទៅទើបមិនរវល់។ ទាំងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ គេហទំព័រយើងមិនអាចទាក់ទងសមត្ថកិច្ចដែលជាប់ពាក់ពាន់ នៅឃុំសៀមបូក ស្រុកសៀមបូក បានទេដោយសារអត់លេខទួរស័ព្ទ តែយ៉ាងណាគេហទំព័រយើងរងចាំបកស្រាយពីសមត្ថកិច្ចដែលេពាក់ពាន់រាល់ម៉ោងធ្វើការ៕