ប្រធាននិងក្រុមប្រឹក្សាសង្កាត់គោករការអណត្តិថ្មីប្ដេជ្ញាបម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម

0
441

ភ្នំពេញ ៖ ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ពន្សាំង អាណត្តិទី៥នា ព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២២ លោក សន ស៊ិន ចៅសង្កាត់គោករកា អណត្តិថ្មី  បានប្ដេជ្ញាចិត្ត ខិតខំបន្ដអនុវត្ត តួនាទីភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយយកអស់ កម្លាំងកាយចិត្ដដោះស្រាយរាល់សំណូមពរ តម្រូវការនិងសេវាចាំបាច់ ជូនបងប្អូនប្រជាពលរដ្ឋឲ្យឆាប់រហ័សនិងមានប្រសិទ្ធិភាព ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

លោកបន្តថា ក្រុមប្រឹក្សាទាំងអស់ និងបន្ដអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ជាពិសេស ការងារសន្ដិសុខ របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ។ និងសុវត្ថិភាពសង្គម ឲ្យកាន់តែប្រសើថែមទៀត។ បន្ដអនុវត្តការផ្ដល់សេវាថែទាំសុខភាព និងផ្សព្វផ្សាយវិធានការការពាជម្ងឺឆ្លងគ្រប់ប្រភេទ ជូនប្រេជាពលរដ្ឋឲ្យបានកាន់តែប្រសើរបន្ថែមទៀត លើកកម្ពស់ការគាំពារសង្គម និងស្ថានភាពរស់នៅរបស់ស្ដ្រី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា អតិតយុទ្ធជន គ្រួសារក្រីក្រ និង ប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត។ លោក អះអាងថា នឹង ខិតខំបន្ដពង្រឹងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែឆាប់រហ័សឲ្យទាន់ពេលវេលា រួបរួម សាមគ្គី ផ្ទៃ ក្នុងឲ្យបានល្អ ដោយមិនប្រកាន់ និន្នាការ នយោបាយ ដោយគិតអំពី ផលប្រយោជន៍ជាតិនិងប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋជាធំ យកចិត្តទុកដាក់ លើកទឹកចិត្ត ឲ្យមានការចូលរួម ពី សំណាក់ប្រជាពលរដ្ឋ ដើម្បីកសាង និងអភិវឌ្ឍ មូលដ្ឋានសង្កាត់ ឲ្យមានការរីកចំរើន លើគ្រប់វិស័យ ប្រកបដោយនិរន្ដភាព ។ជម្រុញការកសាង និងថែរក្សា ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានសង្កាត់ឥ្យមាននិរន្ដភាពទៅតាមតម្រូវការជាស្ដែង របស់ប្រជាពលេរដ្ឋ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ  បានណែនាំ ដល់ចៅសង្កាត់ ចៅរង និងក្រុមប្រឹក្សាសង្កាត់ ដែលទើបជាប់ឆ្នោតថ្មី សូមបន្ដ បន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យមាន ការរីកចម្រើនបន្ថែមទៀត លើគ្រប់វិស័យ ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការ ផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។

លោក អភិបាលខណ្ឌព្រែកព្នៅ បានបន្ដថា ចៅសង្កាត់ ចៅរង និងក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំជំរុញការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ត្រូវផ្តល់សេវាសាធារណះលើគ្រប់វិស័យជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតប និងដោះស្រាយ សំណើ សំណូមពរ និង តម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ៕

Facebook Comments
Loading...