ម្ចាស់ Lexus 200T ដែលត្រូវរលំដើមឈើសង្កត់លើ និយាយថា« សំណាង1 ក្នុង100គ្រោះថ្នាក់ ខុសត្រូវគ្នា10នាទី មនុស្សចុះចេញអស់ កុំអី….ជីវិតតូច ជីវិតធំ ……

0
2824

ម្ចាស់ Lexus 200T  ដែលត្រូវរលំដើមឈើសង្កត់លើ និយាយថា« សំណាង1 ក្នុង100គ្រោ-ះថ្នាក់ ខុសត្រូវគ្នា10នាទី មនុស្សចុះចេញអស់ កុំអី….ជីវិតតូច ជីវិតធំ ក្នុងឡាន2គ្រឿងហ្នឹងទាំងអស់ ហើយ   ថាតើមុខមាត់ជាតិនឹងទៅជាយ៉ាងណា? មិនមែនសុំអោយដោះស្រាយ អីទេតែសុំអោយអង្គភាពពាក់ព័ន្ធ កុំចេះតែយក គូទ មកហាស្តីដើម្បីគេចវេសបញ្ហាថាមិនដឹងមិនដឹង សូមយកភាពទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអង្គភាពបំរើជាតិមកបង្កើតការបង្ការ ព្រោះចង់ប្រាប់ថាវាមិនមែនជាគ្រោះធម្មជាតិ តែវាជាការធ្វេសប្រហែសរបស់អង្គភាពពាក់ព័ន្ធ ចង់ឱ្យមានកំនើន ភ្ញៀវទេសចរណ៍មកកំសាន្ត តែបែរគ្មានទំនួលខុសត្រូវពីសុខសុវត្ថិភាពរបស់ភ្ញៀវ ។

សូមរំលឹកថា កាលពី វេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើស.ង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ ដែលមុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា  ករណីនេះមិនបណ្តាលឲ្យគ្រោ-ះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបានបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង (ធ្ង.ន់ )។

យោងតាម ម្ចាស់រថយន្ដ Lexus 200T ពណ៌ក្រហម ម្នាក់បានថ្លែងនៅលើបណ្ដាញសង្គមឲ្យដឹងថា៖ «បើអ្នកជាខ្ញុំតើអ្នកធ្វើយ៉ាងណា? រមណីយដ្ឋានភ្នំគូលែន!!!! អារម្មណ៍ថ្ងៃនេះមិនដូចម្សិលមិញ បើដើមហ្នឹងវារលំមុន10នាទីប្រហែលមិត្តរាល់គ្នា មិនមានឃើញមុខខ្ញុំមកសរសេរ caption ហ្នឹងទេ

1) រឿងដែលហួសចិត្ត បើមានខ្យល់ព្យុះកន្រ្តាក់រន្ទះបាញ់ដើមហ្នឹងអោយវារលំទៅមិនថាទេ អាចថានេះជាគ្រោះធម្មជាតិ តែនេះគ្រាន់ភ្លៀងរលឹមស្រិចៗវារលំដោយ មិនបាច់ច្រាន

2) រឿងដែលគួរឱ្យអស់សំណើច មានមន្រ្តីសន្តិសុខសារ៉េចតឡានអោយចុះចតហើយយកថ្លៃចំណត មានអ្នកយកថ្លៃកញ្ចុះសំរាប់អង្គុយ នៅរមណីយដ្ឋានកន្លែងទេសចរណ៍ ទទួលទាំងភ្ញៀវ ជាតិ និងអន្តរជាតិ បែររកអង្គភាពទាក់ទងឬអ្នកទទួលខុសត្រូវម្នាក់មិនឃើញ

3) រឿងដែលមិនយល់ ប្រជាជនថាដើមឈើហ្នឹងគេដឹងថាវាពុកផុយនឹងរលំថ្ងៃណាមួយ តែស្នើរទៅអាជ្ញារធរថាមិនអាចកាប់ដោយគ្មានការអនុញ្ញាតបានទេ សំណួរទី01 បើខ្ញុំមិនទាន់បានដើរចេញពីឡាន ហើយរឿងហ្នឹងកើតឡើងតើអ្នកណាសង ជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំ

សំណួរទី02 ចុះបើរឿងហ្នឹងកើតឡើងចំពោះអាយុជីវិតភ្ញៀវបរទេស ថាតើមុខមាត់ជាតិនឹងទៅជាយ៉ាងណា? មិនមែនសុំអោយដោះស្រាយ អីទេតែសុំអោយអង្គភាពពាក់ព័ន្ធ កុំចេះតែយក គូទ មកហាស្តីដើម្បីគេចវេសបញ្ហាថាមិនដឹងមិនដឹង សូមយកភាពទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអង្គភាពបំរើជាតិមកបង្កើតការបង្ការ ព្រោះចង់ប្រាប់ថាវាមិនមែនជាគ្រោះធម្មជាតិ តែវាជាការធ្វេសប្រហែសរបស់អង្គភាពពាក់ព័ន្ធ ចង់ឱ្យមានកំនើន ភ្ញៀវទេសចរណ៍មកកំសាន្ត តែបែរគ្មានទំនួលខុសត្រូវពីសុខសុវត្ថិភាពរបស់ភ្ញៀវ សូមអរគុណ!!!»

ម្ចាស់ដដែលបានឱ្យដឹងបន្តទៀតថា៖ «ជីវិតតូច ជីវិតធំ ក្នុងឡាន2គ្រឿងហ្នឹងទាំងអស់ សំណាង1 ក្នុង100គ្រោ-ះថ្នាក់ ខុសត្រូវគ្នា10នាទី មនុស្សចុះចេញអស់ កុំអី…. ពេលបង់លុយឃើញមុខ ពេលមានបញ្ហា ចង្អុលលិច ចង្អុលកើត គ្រោះធម្មជាតិមើលមិនឃើញមែន តែក៏អាចបង្ការបាន តែនេះរលំគ្មានខ្យល់មកបក់សូម្បីបន្តិច ឫសឈើពុកផុយរលួយស្ទើទាំងស្រុង មិនមែនមានតែមួយដើមហ្នឹងទេ នៅមានជាច្រើនដើមទៀតត្រូវប្រឈម អ្នកភូមិធ្លាប់ស្នើសុំអោយអ្នកគ្រប់គ្រងត្រួតពិនិត្យជាច្រើនដង តែមិនអើពើសោះ ហើយកន្លែងហ្នឹងក៍ជាកន្លែងចតដែល ភ្នាក់ងារក្រុមហ៊ុនមានឯកសណ្ឋាន តំរូវអោយពួកខ្ញុំត្រូវតែចតទីហ្នឹង មិនអាចប្តូរកន្លែងបានទៀត ចុងក្រោយត្រូវទទួលខុសត្រូវខ្លួនឯងទាំងការឈឺចាប់ ព្រោះមិនដឹងរកអ្នកទទួលខុសត្រូវមើលថែដើមឈើកន្លែងចតឡាន តាមផ្លូវណា ដំណោះស្រាយ 0 បើគេឆ្លើយមិនដឹង មានតែទទួលយកថាវាថ្ងៃអាក្រក់យើង តែសំណាងខ្លាំងមិនមានគ្រោះថ្នាក់ដល់ជីវិត

អ៊ីចឹងមានតែផ្តាំបងប្អូន ពូមីងទាំងអស់ប្រុងប្រយ័ត្នទាំងអស់គ្នា បើមើលកន្លែងចតមិនស្រួលមិនបាច់ចូលទេ ព្រោះគេទទួលតែពេលបានទេ ពេលបាត់អត់មានអ្នកទទួលទេ តែសំណាងមួយទៀត អរគុណទឹកចិត្តបងៗ និង ពូមីងនៅទីនោះណាស់ ពួកគាត់ចិត្តបាន និង ជួយពួកខ្ញុំមែនទែន តែបើមានបងប្អូនមានយោបល់ល្អៗជួយបង្ហាញផង ពេលនេះទាល់តំរិះណាស់»៕

Facebook Comments
Loading...