កម្មករ៣នាក់បានស្លា..ប់ និង២នាក់រងរបួសធ្ងន់ បណ្តាលមកពីដាច់ជណ្តើរយន្តនៅជាន់ទី១៤ពីលើសំណង់អគារមួយកន្លែងនៅខត្តព្រះស៊ីហនុ

0
6649

ព្រះសីហនុ ៖ កម្មករ៣នាក់បានស្លា..ប់ និង២នាក់រងរបួសធ្ងន់ បណ្តាលមកពីដាច់ជណ្តើរយន្តនៅជាន់ទី១៤ពីលើសំណង់អគារមួយកន្លែងមានកម្ពស់ប្រមាណ២០ជាន់ នៅទល់មុខកាស៊ីណូ យ៉ាព័រ ក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុង/ព្រះសីហនុខេត្ត ដែលករណីគ្រោះថ្នាក់ធ្លាក់ពីលើសំណង់អគារនេះបានកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅកន្លែងកើតហេតុមានជនរងគ្រោះចំនួន៣នាក់បានស្លា..ប់ និង២នាក់ទៀតដែលរងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរេពេទ្យ។ ជនរងគ្រោះទាំង៥នាក់នេះ ពួកគាត់ជាកម្មករ និងជាងសំណង់នៅក្នុងការដ្ឋានមួយនេះតែម្តង។

ប្រភពព័ត៌ដដែលបានឲ្យដឹងថា ជនរងគ្រោះបានដាច់ជណ្តើរយន្តនៅជាន់ទី១៤ ហើយធ្លាក់មកដីបណ្តាលឲ្យស្លា..ប់ និងរបួសដេកដួលពេញកន្លែងកើតហេតុ។ ភ្លាមៗនេះ​ ជនរងគ្រោះ និងអ្នកស្លា..ប់មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ៕

Facebook Comments
Loading...