Miss Grand ភូកេត កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីការប្រឡង រដូវកាលថ្មី២០២២

0
23263

បរទេស ៖ បេក្ខភាព មកពីខេត្តភូកេត ប្រទេសថៃ ដែលជាតំបន់ សមុទ្រ កំពុងទទួលបានការ តាមដានយ៉ាងខ្លាំងលើការប្រកួត ព្រឹត្តិការណ៍ Miss Grand Thailand 2022 ដែលកំពុងបើក ការប្រកួត បានប៉ុន្មានវិញ្ញាសារមកហើយ។ ពេលនេះគណៈកម្មាការបាន តាមដាន មើលអ្នកប្រឡងទាំង៧៧ រូបដើម្បិចង់ដឹងថា ស្រីស្អាតម្នាក់ណាលេចធ្លោជាងគេ។

ប្រទេសថៃ ឯនោះវិញ កំពុងតែ មមាញឹកការប្រឡង Miss Grand 2022  ហើយក៍ឆ្នាំពិសេស ត្រូវខួប10ឆ្នាំរបស់  Thai Grand ផងដែរ។ វាពិតជា ធំខ្លាំងណាស់  ពួកគេដែលជាម្ចាស់ មកុដ ក៍មកជុំគ្នាលើវេទិកាហេីយ  9នាក់មក ស្វាគមន៍ យ៉ាងរាក់ទាក់ ដល់សិស្សប្អូនទី10របស់ពួកគេ  ឆ្នាំនេះជឿថា Grand និងល្អមេីល  ជាពិសេស ការរៀបចំជា សម័យ កាលថ្មី  Miss Grand Thailand ។

ប្រទេសថៃ បានបើកយុទ្ឋនាការ ប្រកួត កម្មវិធី Miss Grand Thai រដូវកាលទី១០ ដោយអ្នករៀបចំ មានការប្រយ័ត្នណាស់ក្នុងការ វាយតម្លៃ លើបេក្ខភាព ដែលបានមកដាក់ពាក្យ ហើយបានជាប់ជាតំណាងខេត្តក្រុង សរុប៧៧រូប។ អ្វីដែលគេមើលឃើញខួប១០ឆ្នាំនេះ ត្រូវបានជូនមកុដ ច្រើនដល់ទៅ១០ មកុដ ក្នុងនោះ មកុដ១ចាត់ថា ជាមកុដ ព្រះនាងដ៍សំខាន់តំណាងការឈ្នះអស់នារីកំពូល សម្រស់ឯទៀត។ ដូចនេះហើយទើប បណ្តាបេក្ខភាព និងគណៈកម្មាការជាច្រើនទៀត សុទ្ឋតែប្រឹងប្រែងរៀងៗខ្លួន ពិនិត្យមើលលើ ទេពកោសល្យនាងៗ ដ៍មានសម្រស់មកបង្អួតរាង និងភាពឆ្លាតវៃ។

បើទោះជាថៃ មានការប្រកួតបែបនេះ ថៃក៍ជាអ្នកបង្កើតឡើង Miss Grand International ម្នាក់ដែរ ដោយគិតមកទល់ពេលនេះ១០ឆ្នាំហើយ។ ការប្រកួតMGIនេះ បង្កើតឡើង ដោយលោក ណាវ៉ាត់ ជាផលិតករទូរទស្សន៍ និងជាអ្នកជំនួញ។លោកក៍ធ្លាប់បម្រើការងារជា អ្នកផលិត នាយកប្រតិបត្តិ និងជាអ្នកដឹកនាំកម្មវិធី Miss World Thailand និង National Director of Miss Earth Thailand ។លោកណាវ៉ាត់ បង្កើតកម្មវិធី Miss Grand International ចាប់ពីឆ្នាំ២០១៣ មកដោយដំបូងក្រោមប្រធានបទ «បញ្ឈប់អំពើហឹង្សា និងសង្រ្គាម»។

Facebook Comments
Loading...