ប្រជាពលរដ្ឋពីរភូមិលើកគ្នាតវ៉ា បន្ទាប់ពីអ្នកមានលុយម្នាក់ ឈូសឆាយផ្លូវលំសាធារណៈយកធ្វើជាកម្មសិទ្ធិឯកជន

0
3506

ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋជាច្រើននាក់មកពី២ភូមិ គឺភូមិបឹងជើង នឹងភូមិកណ្តាល ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានកើតទុកមិនសុខចិត្ត ចំពោះសកម្មភាពឈ្មួញ ឈូសឆាយផ្លូវលំសាធារណៈយកធ្វើជាកម្មសិទ្ធិឯកជន ចំណុចព្រំប្រទល់ភ្ជាប់ពីភូមិបឹងជើងទៅកាន់ភូមិកណ្តាល បានចេញមកតវ៉ា ទាមទារមិនអោយឈួសឆាយផ្លូវបុរាណនោះឡើយ ព្រោះអី បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិដែលធ្លាប់អាស្រ័យផលលើផ្លូវនេះតាំងពីបុរាណរៀងមក។

បងប្អូនពលរដ្ឋទាំងពីរភូមិបានរៀបរាប់ឲ្យដឹងថា ផ្លូវលំមួយខ្សែនេះតភ្ជាប់ពីភូមិបឹងជើង ទៅភូមិបឹងកណ្តាល ដែលពួកគាត់ខំកសាងបន្តពីបុរាណរៀងមក ស្រាប់តែពេលថ្មីនេះ មានម្ចាស់អចលនទ្រព្យលេខ៣៨ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ហើយម្ចាស់អចលនវត្ថុយោងវិញ្ញា​បនបត្រសម្គាល់នេះ ឈូសឆាយកម្ទេចផ្លូវចោល យកធ្វើជាកម្មសិទ្ធិបាត់ទៅហើយ។

ប្រជាពលរដ្ឋបានបន្តទៀតថា ផ្លូវនេះមានតាំងពីដើមមក នៅឆ្នាំ២០១២ ពួកគាត់បាននាំគ្នាធ្វើដើម្បីសម្រួលដល់ការអាស្រ័យផល ឥលូវស្រាប់តែ ភូមិបាលស្រុក ខេត្ត ផ្តល់នូវភាពស្របច្បាប់ ដោយចេញវិញ្ញាបនបត្រសម្គាល់ឲ្យទៅម្ចាស់កម្មសិទ្ធិដោយរលូនបែបនេះ។

ពួកគាត់បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តា ជួយដោះស្រាយ សូមរក្សាផ្លូវចាស់នេះឡើងវិញ និងសូមឲ្យជំនាញចុះមកដើម្បីពិនិត្យមើលទីតាំងដីនេះជាក់ស្តែងផង។ទាក់ទងនិងបញ្ហានេះដែរ លោក យិន ពៅ ប្រធានការិយាល័យភូមិស្រុកអូររាំងឪ បានបញ្ជាក់ថា គាត់មិនបានដឹងទេ បើមានចឹងមែនសូមឲ្យពួកគាត់ដាក់ពាក្យបណ្តឹងមក ដើម្បីឲ្យជំនាញធ្វើការពិនិត្យ និងដោះស្រាយជូនពលរដ្ឋ៕

Facebook Comments
Loading...