ឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៣០ខែមីនា បង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បន្ទាប់ពីមាន សត្វខ្ទីងព្រៃឈ្មោល១ក្បាល បានដេញវ័ធអ្នកភូមិបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលចំនួន៣នាក់ ខណ:កំពុងកាប់ដើមដំឡូងមីនៅក្នុងព្រៃចម្ការរបស់ខ្លួន ។
ប្រជាពលរដ្ឋរងគ្រោះដោយសារសត្វខ្ទីងព្រៃដេញវ័ធឱ្យរងរបួសខាងលើ ១-ឈ្មោះយន់ វឿ ភេទប្រុស អាយុ៥៤ឆ្នាំ (ជាប្តីរងរបួសធ្លាយភ្លៅខាងស្តាំ) ២-ឈ្មោះស្នែ នៀវ អាយុ៥៥ឆ្នាំ (ប្រពន្ធរងរបួសដៃខាងស្តាំ) រស់នៅភូមិថ្នល់បត់ និង៣-ឈ្មោះទិ គ្រឹង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគូរ ឃុំស្រុកជាមួយគ្នា រងរបួសក្រោមជង្គង់ខាងស្តាំ ។ បច្ចុប្បជន ជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានសាច់ញាតិដឹងដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា សត្វខ្ទីងឈ្មោលព្រៃមួយក្បានេះ គឺពួកគាត់សង្ស័យជាសត្វខ្ទីងនៅក្នុងព្រៃខាងប្រទេសថៃដែលបានឆ្លងព្រំដែនចូលមកកម្ពុជា ហើយមកពួនដេកសំងំក្នុងចម្ការរបស់ពួកគាត់មិនដឹងតាំងពីពេលណានោះទេ ។ ពលរដ្ឋរងគ្រោះដដែលបានអះអាងថា នៅក្នុងតំបន់នេះគឺមិនមានសត្វព្រៃប្រភេទខ្ទីងនេះរស់នៅទេ ខណៈព្រៃឈើវាបានប្រែក្លាយទៅជាវាលរហោឋានអស់ទៅហើយនោះ គឺមានតែស្រៃចំការពលរដ្ឋតែប៉ុណ្ណោះ។
ទាក់ទិនសត្វខ្ទីងឈ្មោលមួយក្បាលនេះ លោក អ៊ឹង សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងដែរថា កាលពីល្ងាចថ្ងៃដដែល កម្លាំងជំនាញនិងកម្លាំងសមត្ថកិច្ចកំពុងហ៊ុមព័ទ្ធរង់ចាំដើម្បីចាប់សត្វខ្ទីងនេះ ហើយឱ្យកម្លាំងអភិរក្សសត្វព្រៃភ្នំតាម៉ៅ ចុះមកធ្វើការ ។ព័ត៌មានចុងក្រោយថា បានទទួលដំណឹងមិនច្បាស់ការថា សត្វខ្ទីងមួយក្បាលនេះ ត្រូវបានក្រុមអាជ្ញាធរថៃតាមមកសុំលស់យកទៅប្រទេសខ្លួនផងដែរ។ សហការី