សម្ដេចតេជោ ហ៊ុន សែន ! ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជា បាននិងកំពុងជួបបញ្ហា ហើយត្រូវបានគេលួចកប៉ាល់ថែមទៀត ប៉ុន្តែកម្ពុជាបានរុករករ៉ែមាសបានច្រើនវិញ

0
438

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជា បាននិងកំពុងជួបបញ្ហាមិនមានលទ្ធផល ហើយត្រូវបានគេលួចកប៉ាល់ថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាបានរុករករ៉ែមាសបានច្រើនវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «អារឿងបញ្ហា ការជីកប្រេងនៅឯសមុទ្រនោះ វាបង្កើតបានជាបញ្ហាហើយ ព្រោះអាជីកនោះ វាអត់ផល ថែមទាំងគេលួចអាកប៉ាល់ហ្នឹងថែមទៀត»។

តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបាននិងកំពុងទទួលលទ្ធផល ពីការរុករករ៉ែមាសយ៉ាងច្រើនវិញ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ កម្ពុជារុករករ៉ែមាសបានចំនួន ២ ២៧៥គីឡូ។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជា អោយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សន៍តិចជាង១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហើយនោះ៕

Facebook Comments
Loading...