ទីតាំងល្បែងភ្នាល់បាល់ ជាច្រើនកន្លែងនៅក្នុងភូមិសា្តស្ត្រ ខណ្ឌពោធិសែនជ័យ កំពុងតែបើកដំណើរការយ៉ាងគឃ្លើន ដោយមិនរំខានដល់ដែនសមត្ថកិច្ច

0
583

ភ្នំពេញ ៖ ទីតាំងហ្គេមនេត បង្កប់ល្បែងស៊ីភ្នាល់បាល មួយកន្លែងស្ថិតនៅលើផ្លូវ333 ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងចំណោមទីតាំងជាច្រើនកន្លែងទៀត កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់ដែនសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធឡើយ សង្ស័យម្ចាស់ទីតាំងមួយនេះ មានខ្នងបង្អែកដ៏រឹងមាំហើយមើលទៅ ទើបសមត្ថកិច្ចមិនហ៊ានទៅក្បែបែបនេះ។

ប្រភពពីប្រជាពលរដ្ឋ នៅក្បែរនោះ បានលើកឡើងថា ទីតាំងខាងលើ បើកដំណើរការ លេងជារៀងរាល់ថ្ងៃ ដោយរលូន តែមិនដែលឃើញ មានអាជ្ញាធរ ពាក់ព័ន្ធណាម្នាក់ ចុះទៅបង្ក្រាបនោះទេ ដោយមួយថ្ងៃៗ គេឃើញទីតាំងខាងលើនេះ មានមនុស្សចេញចូលជាបន្តបន្ទាប់ ទាំងក្មេងទាំងចាស់ ជាពិសេសនោះសម្បូរទៅដោយ ក្មេងៗសិស្សសាលា កំពុងតែពេញរៀនសូត្រ សិក្សា ចូលមកលេងផងដែរ ដោយគាត់មានការ ព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជាចោរលួច ចោរឆក់ និងចោរប្លន់ជាដើម កើតឡើងមិនសូវលួសពេលឡើយ ជាក់ស្តែងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធ រុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  មានករណី ក្រុមចោរឆក់ធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយ ស្ត្រី២នាក់ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ ទាញយកកាបូបស្ពាយបានសម្រេច គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែខ្សែកាបូប ហើយដួលរងរបួស។

ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងហ្គេមនេត បង្កប់ល្បែងស៊ីភ្នាល់បាល មួយរយ:ពេលកន្លងមក ធ្វើអោយប្រជាពលរដ្ឋ នៅតំបន់នោះមានការភ័យខ្លាច និងក្លាយជាតំបន់ អសន្តិសុខ ដោយសារតែអ្នកញៀន ល្បែងទាំងនោះ   ចាញ់អស់ ក្លាយជាចោរលួច ចោរឆក់ ប្លន់ជាដើម ដែលបច្ចុប្បន្ននេះ នៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិសែនជ័យ បានកើតអំពើចោរកម្ម លួច ឆក់ ប្លន់ មិនសូវលួស ពេលឡើយ ដែលបញ្ហា នេះត្រូវបាន ប្រជាពលរដ្ឋលើកឡើងថា បណ្តាលមកពី មានបនល្បែង រីកដូចផ្សិតនៅក្នុង មូលរដ្ឋាន ខណះអាជ្ញាធរមានសមត្ថកិច្ច កំពុង ដេកលង់លក់។ដោយមិនរំខានមន្ត្រីជំនាញប្រចាំតំបន់សូម្បីតែបន្តិច។

ដោយឡែកកាលពីពេលថ្មីកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរទាំង១៤ខណ្ឌ ចុះបង្ក្រាបឲ្យអស់ រាល់ល្បែងស៊ីសង ខុសច្បាប់ដើម្បីអនុវត្ត តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តែផ្ទុយទៅវិញ បែរជាលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ នឹងលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានទាល់តែសោះ។

ប្រជាពលរដ្ឋនៅក្នុងភូមិជម្ពូវ័ន ទាំងអស់ សូមអំពាវនាវ មកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ នឹងបង្ក្រាប កន្លែងទីតាំង game online  នៅភូមិខាងលើនេះផង៕

Facebook Comments
Loading...