ប៉ោយប៉ែត្រ ៖ យុវជនជាជនជាតិថៃម្នាក់ មានសតិអារម្មណ៍មិនល្អពីល្ងាច ព្រឹកឡើងឃើញធ្លាក់ពីលើអគារកាស៊ីណូជាន់ទី១១ស្លា..ប់បា.ត់ប.ង់ជី.វិត ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងក្រុមហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ មុខរបរជំនួយការទីផ្សាររបស់ក្រុមហ៊ុនក្រោន។ ប្រភពបានបន្តឲ្យដឹងថា តាមការសាកសួរពីមិត្តភក្ដិដេកនៅបន្ទប់ជាមួយឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន ប៉ាវ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិថៃ និង ឈ្មោះវ ង្ស សាវ៉ាន់ផយគង់ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិថៃ ធ្វើការជាមួយគ្នា រស់នៅខេត្តរឆៈបូរី ប្រទេសថៃ បានបំភ្លឺថា ជនរងគ្រោះនៅយប់កើតហេតុនោះ ជនរងគ្រោះមានអារម្មណ៍មិនស្រួល អង្គុយលេងទូរស័ព្ទតែម្នាក់ឯង ហៅមិននិយាយស្តី មានអាការៈមិនដឹងខ្លួន។ លុះនៅវេលាម៉ោង៣ ជាងទៀបភ្លឺ ពួកគាត់ដេកលក់ ក្រោយពេលពួកគាត់ដេកលក់ គាត់អត់ដឹងជនរងគ្រោះនោះទៅណាទេ លុះព្រឹកឡើងបុគ្គលិកអគារស្នាក់នៅ បានទៅគោះទា្វរបន្ទប់ហើយសួរថា មានបាត់បងប្អូនអត់ ហើយឲ្យមើលរូបថតមើលរួចក៍ដឹងថាមិត្តភ័ក្ររបស់ខ្លួនតែម្តង។
កម្លាំងជំនាញព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា តាមការស្រាវជ្រាវឃើញថា ស.ពឈ្មោះ មេសា សយសែង ភេទប្រុស អាយុ១៩ឆ្នាំ ពិតជាស្លា..ប់ដោយសារលោតពីលើអគារជាន់ទី ១១ ពិតប្រាកដមែន គ្មានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។ ស.ពក្រោយពីកម្លាំងជំនាញធ្វើការពិនិត្យរួចបានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យ តាមបញ្ជាលោកព្រះរាជអាជ្ញាធររង លឹម ប៊ុនសុភក្រ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ តែម្តង៕