របៀបវារៈចំនួនពីរត្រូវបានលើកយកមកអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធនិម្មិត

0
2309

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២នេះ តាមប្រព័ន្ធនិម្មិត ដោយបានអនុម័តរបៀបវិរៈចំនួនពីរ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តរបៀបវារៈចំនួនពីររួមមាន៖១- អនុម័តយល់ព្រមលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប សម្រាប់ជំនួស ឯកឧត្តម អ៊ឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបញ្ចប់អាណត្តិ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយជ្រើសរើសបេក្ខជន ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

២- អង្គប្រជុំបានអនុម័តទទួលយកសំណើរបស់រាជរដ្ឋាភិបាលនូវសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយប្រគល់ភារកិច្ចជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

Facebook Comments
Loading...