ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ សង្កាត់ផ្សាដើមថ្កូវ សូមណូមពរ ឲ្យ លោក ថេង សុថុល អភិបាល ខណ្ឌចំការមន មេត្តា ចុះបង្ក្រាបទីតាំង ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់ ក្នុងមូលដ្ឋានផង កុំត្រជាក់ល្ហឹមតែក្នុងបន្ទាប់ម៉ាស៊ីនត្រជាក់ពេក។
ជាក់ស្តែងទីតាំង អិនធើ ណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់បើកលេងយ៉ាងរលូនផ្គើននិង ជាអាជ្ញាធរខណ្ឌចំការមន មួយកន្លែងដែលមានទីតាំងផ្ទះខាងលើ តាមផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ដោយផ្គើននិងបទបញ្ជាលោកអភិបាលក្រុង។
សូមបញ្ជាកថា ថ្មីកន្លងមកនេះ លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។ ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ តែផ្ទុយទៅវិញ លោក ថេង សុថុល អភិបាលនៃគណះអភិបាល ខណ្ឌចំការមន ក៏ដូចជាលោក អធិការខណ្ឌចំការមន ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍ អភិបាលរាជធានីទាល់តែសោះដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់កំពុងវាយលុបទីផ្សារបែបនេះ៕ ដោយសហការី