សមត្ថកិច្ចថាគេមានច្បាប់ តែប្រជាពលរដ្ឋភ័យខ្លាចទីតាំងល្បែងស៊ីសងអនឡាញ ហ្គេមបាញ់ត្រី ដ៏ធំប្រចាំក្រុងបាវិត កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង

0
3526

ស្វាយរៀង ទីតាំងល្បែងស៊ី សងអនឡាញ និងហ្គេមបាញ់ត្រី ដ៏ធំប្រចាំក្រុងបាវិត ខេត្ដស្វាយរៀងកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង មានទីតាំងស្ថិតក្នុង ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។ ស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយ បើទោះជាប្រជាពលរដ្ឋគ្រប់រូបកំពង់ភ័យខ្លាចការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩អូមេក្រុងក្តី។

ពលរដ្ឋរស់នៅជិតទីតាំង បានឲ្យសារព័ត៌មានដឹងថា ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានអ្នកញៀនល្បែងចូលទៅលេងជាហូរហែរជួនពេលខ្លះមានក្រុមអ្នកញៀនល្បែងចូលលេងពាក់ពពួនគ្នាយ៉ាងច្រើនកុះករទៀតផង។ បើតាមអ្នកចេញចូលលេងល្បែងស៊ីលងខាងលើបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា មេការនៅទីតាំងខាងលើ បានអួតប្រាប់អ្នកចូលទៅលេង ទីនោះថា កុំឲ្យមានការបារម្មពីការបង្ក្រាបអីអោយសោះព្រោះ ទីតាំងគេ អាជ្ញាប័ណ្ណ  ត្រឹមត្រូវ សូមកុំខ្លាចអីឲ្យសោះ ។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡើយ។

សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។

ជុំវិញករណីខាងលើនេះដែរលោកវរសេនីយ៍ អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ចំពោះទីតាំងនេះគឺគេមានអាជ្ញាប័ណ្ណមកពីកាស៊ីណូ។ ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Facebook Comments
Loading...