តារាល្បីៗ៣ដួងជួបរឿងសោកសៅបាត់បងមនុស្សជាទីស្រលាញ់នាដើមឆ្នាំ២០២២នេះ

0
666

ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយថាបើគិតត្រឹមតែ ១ខែនាអំឡុងខែមករាឆ្នាំ២០២២នេះគេកត់សម្គា ល់ឃើញមានតារាចម្រៀងប្រុស-ស្រីល្បីៗចំនួន៣ ដួងបានជួបទុក្ខដ៏ក្រៀមក្រំនិងសោកសៅនៅក្នុងគ្រួសារដូចគ្នា។

ជាក់ស្តែងតារាចម្រៀងល្បីទាំង៣ដួងដែលកំពុងមា នទុក្ខក្រៀមក្រំនិងសោកសៅក្នុងគ្រួសារព្រោះតែត្រូ វ បាត់បង់មនុស្សសំខាន់ដោយគ្មានថ្ងៃត្រឡប់នោះគឺតារាចម្រៀងម្ចាស់បទ មេម៉ាយសប្បាយចិត្ត ,រ័ត្ន រចនា ,តារាចម្រៀងកញ្ញា សុខ សីឡាលីន និងលោ ក ខេម។

១.តារាចម្រៀង រ័ត្ន រចនា ឬ មេម៉ាតសប្បាយចិត្តនិ ងក្រុមគ្រួសារថ្មីៗនេះបានជួបទុក្ខដ៏ក្រៀមក្រំជាទីបំ ផុតខណ:ដែលលោកឪពុកជាទីស្រលាញ់បានទទួ លមរណភាពទាំងអាល័យ។ រ័ត្ន រចនា បានប្រកា សនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៤ខែមករាថាប៉ាខ្ញុំអស់កម្មហើយ។នាងមិនបានបញ្ជាក់ទេថាឪពុករបស់នាងស្លាប់ដោយសារជំងឺអ្វីឡើយ។

២.តារាចម្រៀងហង្សមាសកញ្ញា សុខ សីឡាលីនត្រូវបានគេដឹងថាបច្ចុប្បន្ននាងនិងក្រុមគ្រួសារកំពុ ងកាន់ទុក្ខដ៏ក្រៀមក្រំបំផុតព្រោះឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាពទាំងសោកស្តាយបំផុត។ឪពុកកញ្ញា សុខ សីឡាលីនបានទទួលមរ ណភាពកាលពីយប់ថ្ងៃទី២៨ខែមករាឆ្នាំ២០២ ២ដោយសារជំងឺប្រចាំកាយ(ទឹកនោមផ្អែម)។

៣.តារាចម្រៀងប្រុសលោកខេម កាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២២កន្លងទៅនេះក៏បានប្រកាសដំ ណឹងដ៏ក្រៀមក្រំនិងសោកសៅនៅលើបណ្ដាញស ង្គមរបស់បន្ទាប់ពីប្អូនប្រុសរបស់លោកបានទទួលមរណ ភាពទាំងវ័យក្មេង។បើតាមការឱ្យដឹងប្អូនប្រុ សរបស់លោក ខេម បានទទួលមរណភាពដោយ សារគាំងបេះដូង។

ជាមួយគ្នានៃដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះដែរគេក៏ឃើញមានអ្នកគាំទ្រនិងមិត្តភក្តិសិល្ប:ដែលសិ្ន ទ្ធជាមួយតារាចម្រៀងស្រីល្បីៗទាំង៣ដួងខាងលើនោះបានសម្តែងការចូលរួមរំលែកទុក្ខដ៏សោក សៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕

 

Facebook Comments
Loading...