រមណីយដ្ឋាន ភ្នំឧត្តុង្គ ទាំង​​ទេស​ភាព​ ទាំង​បរិយា​កា​ស​ មាន​សភាព​រស់រវើក​ ជា​ទី​លំហែ​កាយ​ដ៏​ល្អ​សម្រាប់​អ្នក​ទេស​ចរជិតឆ្ងាយ​

0
1610

ភ្នំពេញ ៖ ​ភ្នំឧត្តុង្គ ឫភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស ជារមណីយដ្ឋានកែឆ្នៃបែប​ធម្មជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ជា​ទី​លំហែ​កាយ​ដ៏​ល្អ​បំផុតសម្រាប់ភ្ញៀវទេសចរណ៍​ជិតឆ្ងាយ​ដែល​មើ​ល​​ទៅ​ ទាំង​​ទេស​ភាព​ ទាំង​បរិយា​កា​ស​ មាន​សភាព​រស់រវើក​ និងជា​ភ្នំប្រវត្តិសា​ស្ត្រមួយ​នៅ​ក្នុងឃុំផ្សារដែក​ និងឃុំភ្នំបាត ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ដែល​មាន​​ចម្ងាយ៤០ គ.ម ពី​​រាជធា​នីភ្នំភេញ។

នៅភ្នំឧត្តុង ឫភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្សនេះមានកំពូល៥ គឺកំពូលចេតីយ៍ ទន្ទឹម​នឹង​កំ​ពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូល​បរិនិព្វាន្ត  និងកំពូលភ្នំ​អរិយ​កាប្ប​ស ជាពិសេសចេតីយ៍​តម្ក​ល់ព្រះសេរីរឹកធាតុព្រះសម្មាសម្ពុទ្ធយ៉ាងស្អាត ហើយព្រមទាំង​មាន​ខ្យល់​បរិសុទ្ធ​បក់​មករំភើយៗ​យ៉ាង​ត្រ​ជាក់កាយា ហើយក៍ជា​កន្លែង​លម្ហែ​អារម្មណ៍​មួយ​ដែល​​បាន​ប​ម្រើ​​ដល់​ការ​​កំសាន្ត របស់​អ្នកទេ​សចរ​ជាតិ និង​អន្តរជាតិ​ ​ជិត​ឆ្ងាយ​​មកទស្សនា​កម្សាន្ដ​រៀងរាល់​ថ្ងៃបាត់អស់ទុក្ខកង្វល់ ជាច្រើន​ឆ្នាំ​មក​​ហើ​យ​ ហើយបច្ចប្បន្នភ្នំឧត្តុងនេះបាន​ផ្តល់ផ​ល​​ពីវិ​ស័​យ​ទេសច​រណ៍មួយនេះ ​​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​នេះជាច្រើនផងដែរ។

ដើម្បីទៅដល់ទីភ្នំឧត្តុង្គយើង គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ” ភ្នំពេញ-បាត់ដំបង”​  លុះដល់​គីឡូម៉ែត្រលេខ៧ មានខ្លោងទ្វារដែលសសេរអក្សថា ភ្នំព្រះរាជទ្រព្យ ដោយ​មានផ្លូវបត់ចូល​ខាង​ឆ្វេងដៃចម្ងាយប្រមាណ៣.៥ គ.មទៅដល់ភ្នំនេះ​តែ​ម្តង បើ​ចម្ងាយ​ផ្លូវសរុប​ពីភ្នំពេញទៅ​មាន​​ប្រវែង​៤០.៥ គ.ម។

ភ្នំឧត្តុង្គជារមណីយដ្ឋាន​បែបប្រវត្តិសាស្ត្រមួយ ដែលភ្ញៀវទេសចរ អាចសិក្សាស្វែង​យ​ល់ ពីប្រវត្តិសាស្ត្រ​កម្ពុជា​ ព្រោះទីនោះធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ១៦១៨ និង​១៨៦៦។ លើ​ស​ពីនេះទៅ​ទៀត នៅលើកំពូល​ភ្នំ​ក៏មានសំណង់ ប្រវត្តិសាស្ត្រ​មួយចំនួន​ដែរ។ នៅលើព្រះ​វិ​ហា​រ​នេះ​មានពុទ្ធបដិ​មាករ ធំហំ១៨ ហត្ត តែបច្ចុប្បន្នព្រះវិហារនេះ នៅសល់តែសរសរធំៗ៨ រីឯដំបូលវិញ ត្រូវបានបំផ្លាញនៅក្នុង​សម័យខ្មែរក្រហមឆ្នាំ​១៩៧៧។

ទោះបីជាមានសង្គ្រាមបំផ្លិច​បំផ្លាញយ៉ាងណាក៏ដោយ​ ភ្នំឧត្តុង្គនៅមានសម្រស់ធម្មជាតិ និង​ទេសភាពល្អត្រកាល ជំនោរខ្យល់ល្អបរិសុទ្ធ ដែលអាចទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករជារៀងរាលថ្ងៃ។ បើគេឡើងតាមចណ្តើរខាងជើងមានចំនួន៥០៩កាំ ឡើងទៅដល់​ព្រះ​សក្យមុនីចេតីយ៍ ដ៍ធំ​ស្កឹមស្កៃដែល​មានក្បូក្បាច់រចនា​យ៉ាង​ល្អ​ស្អាត មាន​កម្ពស់៤០ម៉េត្រ និង​មានសំណង់ប្រវត្តិ​សា​ស្ត្រ ចេតីយ៍បែបបុរាណ​របស់អ​តីត ព្រះមហា​ក្សត្រ​រួម​មាន ព្រះបាទ​អង្គ​ឌួង និងព្រះ​មុ​នី​វង្ស​ជាដើម។

មិនមែន​ជា​រឿង​​ចៃដន្យ​នោះ​ទេ ដែល​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសម្រុក​នាំ​គ្នា​ទៅ​លេង​រមណីយដ្ឋាន​​ភ្នំឧត្តុង្គ នៅ​រៀងរាល់ថ្ងៃជាពិសេសថ្អៃ​អាទិ​ត្យ ឫនៅថ្ងៃបុណ្យ​ទាន​ផ្សេងៗនោះ គឺដោ​យ​​សារតែ​រមណីយដ្ឋាន​នេះ​ ជា​តំបន់​កម្សា​ន្ត​បែប​ធម្មជាតិកែ​ច្នៃ​ផង និង​ប្រ​វត្តិ​​សា​ស្រ្ត​ផង។ ទន្ទឹម​គ្នា​នេះ​ ​ភ្នំឧត្តុង្គ ឫភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស ​មាន​កន្លែង​អង្គុយ​លេង​ផង និង​មានលក់​ម្ហូប​អា​​ហា​រ​ញុំា​សម្បូបែបជាច្រើនប្រភេទ និងមានលក់របស់​វត្ថុអនិស្សាវរីយ៍​ជា​ច្រើន​ទៀត​ផង​ដែរ ចំ​ណែក​ឯតំលៃម្ហូបអាហារសមរម្យ អ្នកលក់មាន​ភាពរុះរាយរាក់ទាក់។

ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅ​ភ្នំឧត្តុង្គ ឫភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស នេះបាន​សសើរ​ ទេសភាពនៅតំបន់នេះថាពិតជាល្អមែន ព្រោះពេលឈរនៅ​លើកំពូលភ្នំ​មើលទៅ​ទិសខាង​កើតឃើញដងទន្លេសាបវែងអន្លាយ ទិសខាងលិចឃើញភ្នំជាច្រើន ទិសខាងត្បូង​ឃើ​ញ​វាល​ស្រែនិងផ្ទះ​ប្រជាពលរដ្ឋជាជួ និងទិសខាងជើងឃើញទេសភាពជាច្រើន ជាពិ​សេស​ឃើ​ញផ្លូវ​ជាតិ​លេខ៥​ហាក់ដូចជាខ្សែ១ចង្វាយដែលគេរាយអញ្ចឹង។ ជាងនេះទៅ​ទៀតខ្យល់អាកាស បក់មកយ៉ាង​រំភើយៗ​​ត្រជាក់កាយា បើនរណាបានមកកម្សាន្តហើយ​ពិតជាមិនចង់ឃ្លាត​ទៅ​វិញ​នោះទេ៕

Facebook Comments
Loading...