ចាប់ពីពេលនេះទៅ អ្នកមានស្នាមសាក់លើខ្លួនដៃ ជើង មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រឡងក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនោះទេ

0
637

ភ្នំពេញ ៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានប្រកាសថា សំរាប់ និស្សិតអាហារូបករណ៍ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺបេក្ខជនទាំង២ភេទ មិនត្រូវមានស្នាមសាក់លើខ្លួន ដៃ ជើង ពោលគឺពុំមានរូបសាក់នៅលើរាងកាយតែម្តង ទើបអនុញាតិឲ្យប្រឡងចូល បាន។

យោងតាមសេចក្តី ជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួន២០០កន្លែង សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង នៅត្រង់ចំណុចទី៤. អំពីលក្ខខណ្ឌជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមាន សញ្ជាតិខ្មែរ. សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ អាយុយ៉ាងច្រើន២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង.កម្ពស់បុរស១,៧០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់.កម្ពស់នារី១,៦០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់.នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា).មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក(បញ្ជាក់ដោយលិខិតថ្កោលទោស ដែលផ្តល់ជូនពេលក្រោយ) និងឆ្លងកាត់ការធ្វើតេស្តកាយសម្បទា (ពិនិត្យអវយវៈ ការនិយាយស្ដី ការស្តាប់ ការមើល ដំណើរ) មុននឹងផ្ដល់ពាក្យសុំប្រឡង។ នឹងលក្ខខណ្ឌ សំខាន់ៗមួយចំនួនទៀតផងដែរ ពិសេសត្រូវមានបណ្ឌសំគាល់ការចាក់វ៉ាក់សាំង លើកទី៣ រឺលើកទី៤ ផងដែរ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់វ័យ ទាំងវ័យកណ្តាល និងវ័យចំណាស់បន្តិច ទាំងប្រុស ទាំងស្រី មួយចំនួនពេញនិយម នៃការចាក់សាក់លើដងខ្លួន ទៅតាមការចូលចិត្ត៕

Facebook Comments
Loading...