បេក្ខ​ភាពដែលជាប់ហើយ​ត្រូវបំ​​រើ​សេវា និងជួយប្រជាពលរដ្ឋ​ទាន់ពេលវេលា មិនប្រកាន់បក្សពួក និងគ្រួ​សារនិយមនោះ​ឡើយ

0
469

ភ្នំពេញ ៖ សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ កុំជឿ​តាម​ការញុះញ៉ង់ពីអ្នកដទៃឲ្យសោះ ព្រោះវាអាចធ្វើឲ្យយើងបែកបាក់គ្នា ហើយបេក្ខ​ភាព​ដែល​មាន​សមត្ថ​ភាព ក្នុងសន្និបាតជ្រើសរើសនេះគឺសម្រាប់រយៈ​ពេល​៥ឆ្នាំទៅមុខទៀត ត្រូវបំ​​រើ​សេវា និងជួយប្រជាពលរដ្ឋ​ទាន់ពេលវេលា មិនប្រកាន់បក្សពួក និងគ្រួ​សារ​និ​យម​នោះ​ឡើយ។

ការធ្វើសន្និបាតជ្រើសរើសរកបេក្ខភាពដែលមាន​សមត្ថភាព ឲ្យធ្វើចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ គឺមាន​សារៈសំខាន់​ណាស់ ដើម្បីបម្រើប្រ​ជា​ពល​រដ្ឋ​ដោយពិត​ប្រាកដ មិនធ្វើបាបប្រជាពលរដ្ឋ មិនមើលងាយអ្នកក្រ ត្រូវផ្តល់សិទ្ធិសេរី​ភាពឲ្យ​ស្មើៗគ្នា និងត្រូវដាក់ខ្លួនជាអ្នកបំរើប្រជាពលរដ្ឋដោយពិតប្រាកដ។

ទាំងនេះ​ជាការ​លើកឡើង​របស់រស់ សុផាន់ សមាជិកគណៈកម្មាធិការកណ្តាលគណ​បក្ស​ប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ តំណាង​ដ៏ខ្ពង់​ខ្ពស់ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុម​ការងារ​ចុះជួយខណ្ឌព្រែកព្នៅ ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជកម្ពុជា សង្កាត់​ព្រែកព្នៅ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខណ្ឌព្រែកព្នៅ។

លោកបន្តថា ការ​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ​​អាណត្តិ​ទី​៥ ក្នុងសង្កាត់ព្រែកព្នៅ​នេះគឺសរុបចំនួន៣៥នាក់ ពេញសិទ្ធចំនួន១១នាក់ ហើយអ្នកពេញសិទ្ធទាំង១១នាក់​នេះហើយ គឺជាមេដឹកនាំ និងជាអ្នកសម្របសម្រួល កែតម្រូវ ដើម្បីអភិវឌ្ឍន៍ និងជំរុញ​ផ្តល់​សេវា​ឲ្យកាន់​តែ​ល្អបន្ថែ​មក្នុង​មូលដ្ឋានបន្ត៥ឆ្នាំ​ទៅមុខទៀត។ ​
គួរបញ្ជាក់ថា ​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិទី៥នេះ​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២ខាងមុខ៕

Facebook Comments
Loading...