ទូច ស្រីល័ក្ខ ដាក់ការរំពឹងលើប្រព័ន្ធតុលាកាជួយផ្ត ល់យុត្តិធម៌រឿងក្តីអតីតស្វាមីប្តឹងទាមទារកូន

0
618

ភ្នំពេញ ៖ តារាចម្រៀងស្រីសំពាយឈ្មោះជាអ្នកមេម៉ាយចាយរាងកូនមួយអ្នកនាង ទូច ស្រីល័ក្ខ ជាថ្មីម្តងទៀតបានបង្ហាញក្តីរំពឹងចំពោះប្រព័ន្ធតុលាកាជុំវិញករណីបណ្តឹងដែលអតីតស្វាមីជនជាតិបរទេសប្តឹងទាមទារសិទ្ធិយកកូនប្រុសរបស់នាងទៅចិញ្ចឹម។

ជាក់ស្តែងតារាស្រីទូច ស្រីល័ក្ខ នៅពេលនេះក៏បានថ្លែងដោយក្តីជឿជាក់លើប្រព័ន្ធតុលាកាថាខ្លួន នឹងអាចឈ្នះរឿងក្តី នេះដោយហេតុថានាប៉ុន្មានឆ្នាំចុង ក្រោយនេះនាងមានភារកិច្ចទាំងស្រុងនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនដោយ ពុំមានការជួយទំនុក បម្រុងពីអតីតស្វាមីឡើយ។

អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងថាខ្ញុំអរគុណបងប្អូនទាំងអស់គ្នាបានផ្តល់ការស្រ​លាញ់នឹងផ្តល់ការគាំទ្រហើយចេញជាសារលើកទឹកចិត្តរហូតមក ដល់សព្វថ្ងៃនេះគ្រប់សក​ម្មភាពរបស់ខ្ញុំសិល្បៈនឹងការងារលក់ online នឹងការលំហាត់ប្រាណរបស់ខ្ញុំជាដើម។

ទូច ស្រីល័ក្ខ បានសង្កត់ធ្ងន់ទៀតថាខ្ញុំជឿកជាក់ថាប្រព័ន្ធតុលាកាគាត់នឹងផ្តល់ភាពយុត្តិធម៌ចំពោះខ្ញុំជាស្រ្តីខ្មែររឿងក្តីដែលអតីតប្តីរបស់ខ្ញុំបឹ្តងទាមទារយកកូនពីខ្ញុំដែលរូបខ្ញុំទទួលសម្ពាធយ៉ាងខ្លាំងពីរូបគាត់រហូតមកដល់ថ្ងៃនេះ។គេមានក្តីសុខគេក៏ជាអ្នកចុះចេញពីផ្ទះទៅការជាមួយស្រីថ្មីហើយអ្វីដែលសំ ខាន់បើសុខហើយនៅឡើយទាមទារអីទៀតសំខាន់កូនរស់នៅជាមួយខ្ញុំតាំងពីកើតរហូតកូនមានស្នាមញញឹមនឹងរឹងមាំឆ្លាតខ្លាំងណាស់ អាហារកិច្ចកូនគឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុង។

តារាស្រី ទូច ស្រីល័ក្ខ បញ្ជាក់ដែរថាសម្រាប់ថ្លៃសាលា៣០០០ដុល្លារសំរាប់មួយថឺមទឹកដោះគោកូនសំភារៈនឹងការចាយវាយទូរទៅគឺខ្ញុំបំពេញសំរាប់កូ នខ្ញុំគឺមិនអោយទាស់។សុំទោសទុក្ខបញ្ហារគឺគេជាអ្នកបង្កើតមកអោយខ្ញុំរយៈពេល៣ឆ្នាំហើយគឺបញ្ហារនៅឡើយមិនទាន់ចប់គ្មានស្រីណាទ្រាំបានក្រៅយពីខ្ញុំទេ ។

តារាស្រីរូបនេះបន្ថែមថាបើមិននិយាយខ្លះខ្លាចមនុ ស្សមួយចំនួនតូចគាត់យល់ច្រឡំគិតអ្វីដែរមិនត្រឹ មត្រូវ រាប់ការផុសរបស់ខ្ញុំ។អរគុណមនុស្សម្នាក់តែ ងតែនៅក្បែរខ្ញុំជានិច្ចនឹងផ្តល់ជាកំលាំងចិត្ត៕

Facebook Comments
Loading...