គ្រាន់តែជិតដល់ថ្ងៃចាប់រង្វាន់ធំរថយន្តព្រុសមួយគ្រឿងពីក្រុមហ៊ុនគ្រួសារកក់ក្តៅភ្លាម ម្នាក់ៗអររំភើបបុកពោះ មិនដឹងរង្វាន់ធំបានទៅអ្នកណា!

0
513

ភ្នំពេញ ៖ ពិតជាដំណឹងមួយដ៏គួរឲ្យរីករាយ និងរំភើបខ្លាំងណាស់សម្រាប់តំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលមានឱកាសបានចូលរួមក្នុងពិធីជួបជុំមហាគ្រួសាររបស់ក្រុមហ៊ុនមួយនេះដោយផ្ទាល់ ដែលនឹងរឿបចំឡើងនៅពេលខាងមុខដ៏ខ្លីនេះ ដោយក្នុងនោះមានកម្មវិធីចាប់រង្វាន់ធំថែមថែមទៀតផង។

បើយោងតាមហ្វេសប៊ុករបស់លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានសរសេរខែបសិន បង្ហោះពីដំណឹងនេះ ខណៈដែលពេលវេលាកាន់តែជិតចូលមកដល់។ លោកឧកញ៉ា បានបង្ហោះសារថា ពិតជារឿងដ៏រីករាយបំផុតសំរាប់ដើមឆ្នាំថ្មី2022នេះដែលមានរឿងល្អផ្ទួនៗ។ នៅថ្ងៃទី12 ខែមករា ឆ្នាំ2022 នេះ ខ្ញុំនឹងផ្តល់រថយន្តព្រូស Prus ១គ្រឿង ក្នុងឱកាសផ្សងសំណាងចាប់រង្វាន់សំរាប់សមាជិកគ្រួសារកក់ក្តៅ សូមរីករាយជាមួយលាភជ័យ និងគោលការណ៍ជោគជ័យពួកយើងទាំងអស់គ្នា។

គេសង្កេតឃើញថា គ្រាន់តែសាររបស់លោកឧកញ៉ា បានបង្ហោះភ្លាម មានសមាជិក និងតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅមួយចំនូនបានចូលខំមិន ដោយក្នុងនោះមានអ្នកខ្លះខំម៉ិនថា «ដឹងតែបានខ្ញុំហើយហ៑ា» ។ ចំណែកអ្នកខ្លះទៀតបានខំមិនថា »រង្វាន់មានឈ្មោះខ្ញុំឬទេ លោកឧកញ៉ា» និងមានអ្នកខ្លះទៀតបាន ខំម៉ិនថា «ប្រហែលជាត្រូវខ្ញុំហើយ» ជាដើម ។ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ដំណឹងនេះពិតជាធ្វើឲ្យសមាជិក និងតំណាងចែកចាយម្នាក់ៗ ដែលមានឱកាសចូលរួមជួបជុំក្នុងកម្មវិធីមហាគ្រួសាររបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ពិតជារំភើបខ្លាំង និងទន្ទឹងឲ្យតែថ្ងៃនោះមកដល់ភ្លាមៗនោះទេ ។

សូមជម្រាបថា ក្រៅពីរង្វាន់ធំ គឺរថយន្តព្រុសមួយគ្រឿង ក៏នៅមានរង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់ផ្សេងទៀតផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះថែមទៀតនោះកាដូនៅដើមឆ្នាំ2022នេះ ក្រុមហ៊ុនគ្រួសារកក់ក្តៅ បានប្រកាសផ្តល់កញ្ចប់តម្លៃយ៉ាងពិសេសសម្រាប់បងប្អូនដែលចង់ចូលជាតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069 33 22 44/077 725 234 ឬឆាតចូលក្នុងផេកហ្វេសប៊ុក របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅដោយផ្ទាល់៕

Facebook Comments
Loading...