បុរសគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ឡើងបេះផ្កាអ័កគីដេ បាក់មែកឈើធ្លាក់បាក់.កស្លា..ប់ភ្លាមនៅកន្លែងកើតហេតុ

0
471

ភ្នំពេញ ៖ បុរសគ្រោះមិនស្គាល់អត្តសញ្ញាណអាយុប្រមាណ៤០ឆ្នាំ បានឡើងទៅចុងឈើមានកម្ពស់ខ្ពស់មួយដើមដើម្បីបេះផ្កាអ័កគីដេ ហើយបានជួបឧប្បទ្ទវហេតុ ធ្លាក់ពីលើចុងឈើបាក់.កស្លា..ប់ភ្លាមនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃកើតហេតុទី២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិរលួសមានជយ័ ឃុំរលួសមានជយ័ ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសគ្រោះមិនស្គាល់អត្តសញ្ញាណអាយុប្រហែល៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅ(មិនពិតប្រាកដ)។ បានឡើងទៅចុងឈើមានកម្ពស់ខ្ពស់មួយដើមនៅខាងក្រោយ ភូមិរលួសមានជយ័ ឃុំរលួសមានជយ័ ស្រុកសំបូរ ដើម្បីបេះផ្កាអ័កគីដេ ខណៈកំពង់តែបេះនោះក៏ត្រូវបានបាក់មែកឈើ រួចធ្លាក់ជនរងគ្រោះមកដីបោកក្បាលនិងថ្មបាក់.កស្លា..ប់នៅក្បែរគល់ឈើតែម្តង៕

Facebook Comments
Loading...