ទីបំផុត លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស ត្រូវបាន តុលាការកំពូល សម្រេចពីជោគវាសនាហើយ..!

0
558

ភ្នំពេញ ៖ ជនជាប់ចោទឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ រួមនិងបង ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ត្រូវបាន តុលាការកំពូល ប្រកាសសាលដីកា សម្រេច «តម្កល់សាលដីកា និងសាលក្រមរបស់តុលាការថ្នាក់ក្រោម នៅរក្សាទុកជាបានការដដែល» ពោលគឺជនជាប់ចោទឈ្មោះ ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ នឹងឡាយ ណារិទ្ធ ឱ្យជាប់ពន្ធនាគារ១០ឆ្នាំ ពាក់ព័ន្ធករណីឃា.ត កម្មលើស្ត្រីមេម៉ាយរូបស្រស់កូន៣ អ្នកនាង ចេវ សុវឌ្ឍនា។

សូមរម្លឹកថា តុលាការកំពូល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះបានបើកសវនាការជំនុំជម្រះក្តី លើបណ្តឹងសារទុករបស់ ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដែលអ្នកទាំងពីរកំពុងជាប់ឃុំពន្ធនាគាររយៈពេលជាង៣ឆ្នាំកន្លងមកនោះ ដោយអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នឹងសាលដីកាសាលាឧទ្ទរណ៍ ពាក់ព័ន្ធករណីស្លា.ប់ស្ត្រីមេម៉ាយកូនបីរូបស្រស់ ចេវ សុវឌ្ឍនា ។ សវនាការបានធ្វើឡើងជាសាធារណៈ ក្រោមការដឹកនាំដោយលោក និល ណុល ប្រធានក្រុមប្រឹក្សាតុលាការកំពូល ចំពោះមុខជនជាប់ចោទ នឹងមេធាវីការពារក្តី ។ សវនាការបានដំណើរការសាកសួរដេញដោលដោយរលូន តាមនីតិវិធីរហូតដល់ចប់ វេលាព្រឹកថ្ងៃដដែលនោះ ទើបប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះក្តីលើកពេលប្រកាសសាល ទៅថ្ងៃទី២៤ ខែធ្នូ ។ឥឡូវនេះ  ជោគវាសនា   បងប្អូន ទាំងពីនាក់ ត្រូវបាន ទីបំផុត ឡាយ វណ្ណៈ អតីតអភិបាលខេត្ត នឹងឡាយ ណារិទ្ធ សាលដីកាតុលាការកំពូល ប្រកាសតម្កល់សាលដីកា នឹងសាលក្រមរបស់តុលាការថ្នាក់ក្រោ មនៅតែរក្សាទុកជាបានការដដែល ។ទោះបីជា កន្លងមក បងប្អូនប្រុសទាំង២នាក់ បានខិតខំប្រឹងប្រែងតតាំងក្តី ដោយអះអាងថាខ្លួនមិនពាក់ព័ន្ធក្នុងអំពើឃា.តក.ម្ម លើស្ត្រីមេម៉ាយរូបស្រស់ ចេវ សុវឌ្ឍនា ទេ ។

សូមបញ្ជាក់ទៀតថា សំណុំរឿងជនជាប់ចោទ ឡាយ វណ្ណៈ និងបងប្រុសឈ្មោះ ឡាយ ណារិទ្ធ ពាក់ព័ន្ធករណីឃា.ត កម្មលើស្ត្រីមេម៉ាយកូនបីរូបស្រស់ ចេវ សុវឌ្ឍនា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តទន្ទាទោសទាំង២ នាក់បងប្អូន គឺលោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល១៣ឆ្នាំ ពីបទ.ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមនេះក៏បានផ្តន្ទាទោសលោក ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់ ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទ.សមគំនិតក្នុងអំពើឃា.ត កម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ ចំណែក អ្នកពាក់ពន្ធ័ ដូចជាអ្នក បើកឡាន  អ្នកបម្រើផ្ទះចែវ សុវឌ្ឍនា   ត្រូវបាន តុលាការផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែពេលនេះ ពួកគេបានចេញពីពន្ទនាគារអស់ហើយ ក្រោយពី អនុវត្តទោសរួច។

សូមរំលឹកថា អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ដោយចងកនៅក្នុងបន្ទប់គេងរបស់នាង ដែលជាផ្ទះលោក ឡាយ វណ្ណៈ ជួលឲ្យស្នាក់នៅ ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ។ ដែលករណីខាងលើនោះតាមរបាយការរបស់សមត្តកិច្ចខេត្តតាកែវជំហ៊ានដំបូងថា សង្ស័យជាករណីជនរងគ្រោះចងកសម្លាប់ខ្លួន ប៉ុន្តែក្រោយមកគណៈកម្មការស៊ើប អង្កេត នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ក្រសួងមហាផ្ទៃបានចុះបើកការស្រាវជ្រាវ ក៏បានរកឃើញជាអំពើឃាតកម្មទៅវិញ ។

ក្រោយពេលគណៈកម្មការស្រាវជ្រាវ សង្ស័យដឹងថា ជាអំពើឃា.ត កម្ម ទើបកម្លាំងសមត្តកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនពាក់ពន្ធជា បន្តបន្ទាប់ ដែលមានលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតា កែវ និងលោក ឡាយ ណារិទ្ធ ជាស្នងការរង រួមជាមួយអ្នកបម្រើ និងតៃកុងឡានផងដែរ ។

ការដង្ហើយទាមទាររកយុត្តិធម៍ ពីសំណាក់លោក ឡាយ វណ្ណៈ នឹង ឡាយ ណារិទ្ធ ពីរនាក់បងប្អូន តើទទួលបានផ្លែផ្កាយ៉ាងណា ទឹកចុងក្រោយនៅតុលាការកំពូល ។ ទីបំផុត ឡាយ វណ្ណៈ អតីតអភិបាលខេត្ត នឹងឡាយ ណារិទ្ធ សាលដីកាតុលាការកំពូល ប្រកាសតម្កល់សាលដីកា នឹងសាលក្រមរបស់តុលាការថ្នាក់ក្រោ មនៅតែរក្សាទុកជាបានការដដែល៕

Facebook Comments
Loading...