ភ្នំពេញ ៖ លោកសុខ សម្បត្តិ និងភរិយាព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការនៃសាលាខណ្ឌព្រែកព្នៅ សូមប្រកាសគាំទ្រដោយស្មោះអស់ពីដួងចិត្តចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់បន្តវេនដឹកនាំប្រទេសទៅថ្ងៃអនាគត ស្របតាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ។ យើងខ្ញុំយល់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលពិតជា មានសមត្ថភាពខ្ពស់ មានសីលធម៌និងគុណធម៌ដ៏ល្អ ជាពិសេស ឯកឧត្តមបាន និងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗជាច្រើនទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិនិង ប្រជាជនកម្ពុជា។
តាមរយៈលក្ខណៈ សម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធទាំងអស់នេះ យើងខ្ញុំពិតជាមានជំនឿ យ៉ាងមុតមាំថា «កូនខ្មែរម្នាក់ នេះពិតជាអាចធ្វើបានគ្រប់យ៉ាង» ដើម្បីជំរុញការការពារនិងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិបន្តវេនពីឳពុកដែលជាវីរះជនប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំជាតិមាតុភូមិនៃយើង។