ប្រកួតឈុតរាត្រីសមោលស និងឈុតហែលទឹករបស់ប៉ូគីមថេង សុតធីតា កក្រើកឆាកMiss Grand មើលឡើងព្រឺសម្បុរ

0
864

កម្មវិធី Miss Grand International 2021 បានឆ្លងចូលដល់វគ្គមួយទៀតដែល ហៅថា «Preliminary » កាលពីរាត្រីថ្ងៃទី២ ធ្នូ ឆ្នាំ២០២១ នៅលើឆាកដ៍ធំប្រកបដោយភ្លើង ឆ្វេចឆ្វាច ស្រស់ស្អាតនៅ ប្រទេសថៃ ទីក្រុងបាងកក។ អ្វីដែលជាផ្ទាំងសុីបនោះ គឺបវរកញ្ញា តំណាងប្រទេសកម្ពុជាយើង បានក្លាយជា ការជុំនុំគ្នាតាមដាន និងនិយាយ ក្រោយពេលបង្ហាញវត្តមាន២ ទម្រង់ក្នុងឈុត រាត្រីសមោលស និង ហែលទឹក។

ទាំងនេះជាការបង្ហាញខ្លួន របស់បវរកញ្ញា របស់កម្ពុជា នៅក្នុងឈុតរាត្រីសមោស និងឈុតយេៗសិចសុី បែបហែលទឹកនែការប្រកួតបឋម។ សូមឲ្យកម្លាំងចិត្តមកកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជារបស់យើង កញ្ញាពិតជាធ្វើបានល្អខ្លាំងមែនទែននៅក្នុងវិញ្ញាសាឈុតរាត្រីសមោសរមួយ និងឈុតហែលទឹក ។ នាងសម្តែងចេញមកអត់ប្រឹង មិនខ្លាចឆាក មានស្ទីលច្នៃ ឡើងឆាកដោយប្រាជ្ញាខ្លួនឯង។ អ្វីដែលគេមើលឃើញ សុតធីតា សាមាធិ ឃុំអារម្មណ៍ខ្លួនឯងបានល្អ។ លើសពីនេះ មានទស្សនិកជនខ្លះថា ខ្មែរយើងចូលចំណោមគេបាន តែអត់ហ៊ានអួតទេ។ បើអួតពេកខ្លាចមិនដូចបំណង។ ទុកអោយខាងអ្នកដាក់ពិន្ទុ វាយតម្លៃចុះ។ បើថាខ្មែរអន់លើកនេះ ច្រឡំហើយគឺមិនអន់នោះទេ។ យើងមិនអាចមើលស្រាលលើគេ បានព្រោះខ្លាំងប៉ះខ្លាំង ។ម្នាក់ៗផូរផង់ គួរអោយទាក់ទាញ ដូចផ្ការីកស្រស់ ទុកអោយគណៈមេប្រយោគវាយតម្លៃចុះ។

ងាកមកមើលតែម របស់បវរកញ្ញា តំណាងខ្មែរយើង កញ្ញាប៉ូគីមថេង សុតធីតា អត់មាត់ៗ ក្រសោបបាន ចំនុចសំខាន់បានមួយចំនួន ទៅហើយ តាំងពីពេលចេញដេប៉ាដំបូងទី។ ទី១នាងឈ្នះ ការបោះឆ្នោតក្សត្រីទាំង៥ បានមកទទួលទាន អាហារសាមគ្គី ជាមួយអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាMIG។ ទី២ឈ្នះការបោះឆ្នោតស្លៀកឈុតប៊ីគីនី បានលេខ២ ខណៈលេខ១ ប្រទេសវៀតណាម។ ចុងក្រោយសុតធីតា នៅតារា៥នាក់ឈលេខ៣ ក្នុងការបោះឆ្នោតផ្នែក ប្រជាប្រិយភាព។ ពោលតាំងពីដើមប្រកួតហាក់ អោយង៉ូវហេង ខាងកម្ពុជាច្រើនទាំងស្មានមិនដល់សម្រាប់ឆ្នាំនេះ។ យ៉ាងណា មានតែ រាត្រីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ ឆាប់នេះជាការ កាត់ក្តីថា អ្នកណា ជារាជនីពិត ញញឹមលាយទឹកភ្នែកពេលគ្រងមកុដដ៍មានតម្លៃ។ ជូនពរ ប៉ូគីមថេង សុតធីតា អោយជួបសំណាងល្អ ហើយប្រមូលស្មារតី ប្រឡងអោយល្អនិងរលូន៕

Facebook Comments
Loading...