នារីស្រស់សោភាម្នាក់តូចចិត្តស្អិតទ្រូងព្រោះតែសង្សារទៅរៀបការនឹងស្រីថ្មីខូចចិត្តគិតខ្លីមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

0
591

ភ្នំពេញ ៖ នារីស្រស់សោភាម្នាក់តូចចិត្តស្អិតទ្រូងព្រោះតែសង្សារដែលខ្លួនស្រឡាញ់ជាង១ឆ្នាំទៅហើយ បែរជាទៅរៀបការនឹងស្រីថ្មីធ្វើឲ្យនាងខូចចិត្តជិះម៉ូតូឡើងលើស្ពានជ្រោយចង្វាបម្រុងនឹងលោតទឹកសម្លាប់ខ្លួនតែសំណាងល្អបានប្រជាពលរដ្ឋចាប់ឃាត់ទាន់ពេល ដែលហេតុការណ៍នេះកើតឡើងកាលពីរាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរូបស្រស់សោភាម្នាក់បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅឡើងលើស្ពានជ្រោយចង្វារលុះដល់ពេលដល់ពាក់កណ្ដាលស្ពានស្រាប់តែនារីរូបនោះបានឈប់ម៉ូតូហើយទុកការបូបដោះស្បែកជើងនៅក្បែរបង្កាន់ដៃស្ពានប្រុងនឹងឡើងលោតទឹកសម្លាប់ខ្លួនទៅហើយនោះគាប់ជួនត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ស្ទុះមកចាប់ឃាត់ទាន់ពេលធ្វើអោយការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់នាងមិនបានសម្រេចនោះទេ។

នៅខណៈពេលដែលប្រជាពលរដ្ឋបានឃាត់នាងទាន់ពេលហើយនោះនាងក៏បានស្រែកទ្រហោយំទាំងទឹកភ្នែកហើយរៀបរាប់ថាខ្លួនមានឈ្មោះអាលី អាយុ២៥ឆ្នាំមូលហេតុដែលនាងប៉ងគិតខ្លីដូច្នេះដោយសារតែនាងខូចចិត្តជាមួយសង្សារដែលខ្លួនស្រឡាញ់អស់រយៈពេលជាង 1 ឆ្នាំទៅហើយបែរជាសង្សាររបស់ខ្លួនចេះតែរកឡេះដោយចោទនាងមិនមិនល្អដូចគេហើយទៅលួចទៅរៀបការជាមួយអ្នកផ្សេងធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំងគិតអ្វីមិនចេញកើតក៏សម្រេចចិត្តជិះម៉ូតូពីផ្ទះដែលមានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ថ្មីខណ្ឌមានជ័យមកស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតដូច្នេះតែម្ដង។

បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាលួងលោងដើម្បីកុំឲ្យនាងមានបំណងគិតខ្លីដូច្នេះតទៅទៀតហើយនាងក៏បានធូរចិត្តខ្លះក៏សុខចិត្តចុះពីលើស្ពានដោយជិះម៉ូតូវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញគេសង្ឃឹមថានាងឈប់គិតខ្លីដូច្នេះទៅទៀតហើយគេក៏ជូនពរនាងឲ្យជួបតែបុរសដែលស្រឡាញ់ស្មោះកុំជួបបុរសបោកប្រាសចិត្តដូច្នេះតទៅទៀត៕

Facebook Comments
Loading...