បុរសវ័យចំណាស់ម្នាក់បានស្លា..ប់ ខណៈនារីវ័យក្មេងម្នាក់ត្រូវបានគេជួយសង្គ្រោះទាន់ ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែងក្នុងបុរីគឹមសាន្ត

0
434

ភ្នំពេញ​ ៖​ ​បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លា..ប់បាត់បង់ជីវិត ខណៈនារីវ័យក្មេងម្នាក់ត្រូវបានគេជួយសង្គ្រោះទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែងក្នុងបុរីគឹមសាន្ត​ ភូមិ​តាកេរ្តិ៍​ សង្កាត់កំបូល​ ខណ្ឌ​កំពូល​​ រាជធានី​ភ្នំពេញ ​​កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី​៣០​ ខែវិច្ឆិកា​​ ឆ្នាំ​២០២១។

សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះឈ្មោះ​សៀ​ សុខផល​ អាយុ​ជាង៥០​ឆ្នាំ​ សំភារៈ​នៅក្នុងផ្ទះត្រូវបានអគ្គិភ័យឆេះស្ទើរតែទាំងស្រុងទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ​នៅម៉ោង១២ជាងស្រាប់តែគេឃើញផ្សែងហុយខ្មៅចេញ ពីផ្ទះកើត ហេតុខាងក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏មកដល់រយះពេល១០នាទី ក្រោយមកក៏ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ​ បន្ទាប់​មកក៏រថយន្តពន្លតអគ្គិភ័យបានមកដល់ធ្វើការបាញ់អន្តរាគមន៍ ដើម្បីជួយសង្រ្គោះម្ចាស់ផ្ទះតែអកុសល​បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លា..ប់បាត់បង់ជីវិតទៅហើយ សមត្ថកិច្ចសង្រ្គោះបានតែនារីវ័យក្មេងម្នាក់ប៉ុណ្ណោះត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យ។

ក្នុងហេតុការណ៍នេះរថយន្ត​ពន្លត់អគ្គិភ័យ​ ចំនួន​ ៥គ្រឿង​ មានដូចជា​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់សង្ឃឹមថ្មី​ ចំនួន៣គ្រឿង​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់អង្គភាពសង្រ្គោះ៩១១​ ចំនួន១គ្រឿង​ រថយន្ត​របស់រដ្ឋបាលខណ្ឌកំបូល​ ចំនួន​១គ្រឿង​ សរុប​៥គ្រឿង​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង២រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១៕

Facebook Comments
Loading...