បន្ទាប៉ពីមានការប្រតិកម្មរបស់អន្តរជាតិចំពោះវីរុសទម្រង់អូមីក្រុង ធ្វើឲ្យរដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូងមិនសប្បាយចិត្តចំពោះប្រតិកម្មនេះ

0
635

បរទេស ៖ បន្ទាប់ពីមានការលេចចេញនូវវីរុសទម្រង់ថ្មីនៃជំងឺកូវីដ-១៩ អូមីក្រុង (Omicron) ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោក (WHO) ថាជាក្តីកង្វល់មួយរបស់ពិភពលោកមក រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោកវេជ្ជបណ្ឌិត Joe Phaahla បានប្រាប់សារព័ត៌មាន Sputnik ថា លោកមិនសប្បាយចិត្តទៅនឹងការរឹតបន្តឹងការធ្វើដំណើរដែលប្រទេសជាច្រើនបានដាក់ចេញទៅលើប្រទេសរបស់លោក និងប្រទេសជិតខាងរបស់ខ្លួនឡើយ។

លោកវេជ្ជបណ្ឌិត Phaahla បាននិយាយថា «សកម្មភាពប្រឆាំងនឹងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងនេះ គឺជារឿងអកុសលមួយ ហើយនឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់យើង។ យើងជឿជាក់ថា ប្រទេសនានានឹងអនុវត្តតាមបែបវិទ្យាសាស្ត្រ និងពិនិត្យមើលឡើងវិញនូវសេចក្តីសម្រេចរបស់ពួកគេ។ វីរុសទម្រង់អូមីក្រុនត្រូវបានឆ្លងរាលដាលយ៉ាងទូលំទូលាយទៅកាន់ផ្នែកជាច្រើននៃពិភពលោក»។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា រដ្ឋាភិបាលមើលឃើញនូវការហាមឃាត់ការធ្វើដំណើរចំពោះប្រទេសអាហ្វ្រិកខាងត្បូងថាជាជំហានដែល «គ្មានការទទួលខុសត្រូវ និងមិនចាំបាច់»។ លោកវេជ្ជបណ្ឌិត Phaahla ក៏បាននិយាយផងដែរថា ក្រសួងសុខាភិបាលមិនពេញចិត្តនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសទេ។

រដ្ឋមន្រ្តីរូបនេះបាននិយាយថា «យើងមានការខកចិត្តចំពោះការចាក់វ៉ាក់សាំង ហើយនឹងបន្តលើកកម្ពស់ការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូបនៅក្នុងប្រទេសរបស់យើង»។

នៅព្រឹកថ្ងៃដដែលនោះ ប្រទែសកូរ៉េខាងត្បូង អូម៉ង់ គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត បានប្រកាសផ្អាកការធ្វើដំណើរជាមួយបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ប្រទេសមួយចំនួនក៏បានដាក់ចេញនូវការរឹតបន្តឹងទៅលើការធ្វើដំណើរជាមួយតំបន់នេះផងដែរ ជុំវិញបញ្ហាវីរុសទម្រង់អូមីក្រុងដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោក (WHO) ថាជាក្តីកង្វល់មួយ៕ (ប្រភព Sputnik)

Facebook Comments
Loading...