បុរសម្នាក់ស្លា..ប់បាត់បង់ជី..វិតដោយសារឆក់ចរន្តអគ្គិសនីនៅចំការស្វាយគេដោយមិនស្គាល់អត្តសញ្ញាណ

0
507

កណ្ដាល: បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា..ប់នៅលើដីយ៉ាងអណោចអធ័ម ដោយសារឆក់ចរន្តអគ្គិសនី នៅវេលាម៉ោង១៩និង០០នាទីថ្ងៃ‌ទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចចំការស្វាយ ឈ្មោះ ហាក់ រី ស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ‌មិនស្គាល់អត្តសញ្ញាណ ភេទប្រុស
អាយុប្រហែលជា៣០ឆ្នាំជាង ជនជាតិខ្មែរ កម្ពស់ ១.៦៧ ម សក់ខ្មៅរួច ពាក់អាវយឺតដៃខ្លី ពណ៍ក្រហមលាយលឿងនឹងទឹកក្រូច ស្លៀកខោវក្រណាត់ពណ៍ខ្មៅជេីងវែង មានពាក់ខ្សែរក្រវ៉ាត់មានឆ្នូត សរ លាយខ្មៅ ក្បាលខ្សែរក្រវ៉ាត់ រូបខ្ចាដំរី។ វត្ថុតាងចាប់យករួមមាន: ខ្សែរលួសប្រវែង៥០ម៉ែត្រ។
ប្រភពដដែលបន្តថា.នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេី មានប្រជាពលរដ្ឋឈ្មោះ.រី ម៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ.ជនជាតិខ្មែរឥស្លាម នៅភូមិបារ៉ែនក្រោមឃុំស្វាយប្រទាល.បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលថា.មានមនុស្សប្រុសម្នាក់ស្លា..ប់នៅក្នុងចំណុចចំការស្វាយ ដែលឃ្លាតពីរោងចិញ្ចឹមមាន់របស់ឈ្មោះ ហាក់ រី ប្រហែល ២៥ ម៉ែត្រ។ ក្រោយពេលទទួលបានពត៌មានខាងលេីនេះភ្លាម.កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការណ៍ជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុក កម្លាំងផ្នែកនគរបាលយុត្តិធម៍ស្រុកជាមួយ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានធ្វេីការពិនិត្យខ្សែលួស ខ្សែទី១ពីដីកំពស់៤០ស.ម ខ្សែទី២កំពស់ពីដី៧០ស.ម
សាកស..ពឃើញថា: សាកស..ព ពុំឋិតនៅកន្លែងដែលគេរាយខ្សែលួសនោះទេ គឺបានឃ្លាតចេញពីកន្លែងដែលគេរាយខ្សែលួសនោះប្រមាណជាង ២៥ម៉ែត្រ សាកស..ពមានស្នាមឆក់ខ្លោចដាច់ត្រង់សាច់ដុំខាងស្ដាំ ប្រវែង៨ សង់ទីម៉ែត្រ ហេីយមានស្នាមដាច់សាច់កុំពួនដៃខាងស្ដាំ ប្រវែង១០សង់ទីម៉ែត្រ មានស្នាមដាច់មុខកាត់ ០១សង់ទីម៉ែត្រ មានស្នាមឈាមហូរចេញពីច្រមុះខាងស្ដាំ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
ការសន្និដ្ឋាន: ជនរងគ្រោះស្លា..ប់ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន។
ក្រោយពេលធ្វើការពិនិត្យសាកស..ពរួចត្រូវបានប្រគល់ជូនប៉ុស្ដិនគរបាលរដ្ឋបាលស្វាយប្រទាលរក្សាទុកស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Facebook Comments
Loading...