ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ» គ្រោងធ្វើពិធីសម្ភោធដាក់អោយប្រេីប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ខាងមុខ

0
639

ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES) CAMSOCយើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោង នឹង រៀប ចំ ពិ ធី សម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ជា ផ្លូវ ការ នា ចុង ខែ វិច្ឆិកា ឆ្នាំ ២០២១។ នេះ បើ តាម ប្រ សាសន៍ របស់លោកបណ្ឌិត ថោង ខុន រដ្ឋ មន្ដ្រី ក្រ សួង ទេស ចរណ៍ និង ជា អនុ ប្រ ធាន អចិន្ដ្រៃយ៍ នៃ គណៈ កម្មា ធិ ការ ជាតិ រៀប ចំ ការ ប្រ កួត កី ឡា អា ស៊ី អា គ្នេយ៍ លើក ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ក្នុង កិច្ច ប្រ ជុំ ប្រ ចាំ សប្ដាហ៍ កាល ពី ថ្ងៃ អង្គារ ម្សិល មិញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បាន បញ្ជាក់ថា អង្គប្រ ជុំ ខាង លើ បាន លើក ឡើង អំពី ការ ត្រៀម រៀបចំពិធីសម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ជា ផ្លូវ ការ «វិមានកីឡដ្ឋាន នៃ ពហុ កីឡ ដ្ឋាន ជាតិ មរ តក តេជោ» បន្ទាប់ ពី សមិទ្ធ ផល ប្រ វត្តិ សាស្ដ្រ ដ៏ អស្ចារ្យ នេះ ត្រូវ បាន រៀប ចំ ពិធី ប្រ គល់-ទទួល លក្ខណៈ បច្ចេក ទេស រួច រាល់ កាល ពី ថ្ងៃ ទី ១២ ខែ កញ្ញា កន្លង ទៅ។ ដូច្នេះ ពិធី សម្ពោធ នេះ តាម គម្រោង នឹង រៀប ចំ នៅ ចុង ខែ វិច្ឆិកា ខាង មុខ។

លោកអគ្គលេខាធិការមានប្រសាសន៍ថា «ដោយ មាន ការ ណែនាំ ផ្ទាល់ ពី លោកបណ្ឌិត ថោង ខុន ពិធី សម្ពោធ នេះ គឺ ធ្វើ យ៉ាង ណា ឲ្យ ស័ក្ដិ សម ទៅ នឹង ហេដ្ឋា រចនា សម្ព័ន្ធ ដ៏ ម ហិ មា និង ស័ក្ដិ សម ជា និមិត្ត រូប នៃ ចំ ណង មិត្ត ភាព ដែក ថែប ដ៏យូ រ អង្វែង រវាង កម្ពុជា-ចិន។ អញ្ចឹង កម្ម វិធី នេះ មាន ទាំង កម្ម វិធី សិល្បៈ វប្ប ធម៌ ផង មាន ទាំង កម្ម វិធី កីឡា ផង ដែល យើង កំពុង ស្វែង រក នូវ ប្រ ភេទ កីឡា ណា ដែល អាច ប្រ កួ ត ជា មិត្ត ភាព កម្ពុជា – ចិន បាន»។

«ដូច្នេះឥលូវនេះ យើងកំពុងរៀបចំគណៈ កម្មការរៀប ចំ ពិធី សម្ពោធ នេះ ដែល គ្រោង រៀប ចំ ឡើង ក្រោម អ ធិ ប តី ភាព ដ៏ ខ្ពង់ ខ្ពស់ របស់ សម្ដេច តេ ជោ នា យក រដ្ឋ មន្ដ្រី ហើយ និង ធ្វើ ឲ្យ កម្ម វិធី នេះ ក្លាយ ទៅជា ព្រឹត្តិ ការណ៍ មួយ ដែល បើក ផ្លូវ ឆ្ពោះ ទៅ រក ស៊ីហ្គេម និង អា ស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ ២០២៣ របស់ យើយើង លោកបណ្ឌិត ថោង ខុន បញ្ជាក់ ហើយ បញ្ជាក់ ទៀត ថា យើងរួស រាន់ ធ្វើឲ្យទាន់ពេលវេលា និង ធ្វើ ឲ្យ មាន ប្រ សិទ្ធ ភាព ហើយ ធ្វើ ឲ្យ ត្រឹម ត្រូវ តាម កិត្តិ យស នៃ មរ តក ដ៏ មហា សាល នេះ»។ លោក វ៉ាត់ ចំរើន បន្ថែម។
សូមរំឮកថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមាន កីឡ ដ្ឋាន នៃ ពហុ កីឡ ដ្ឋាន ជាតិ ម រ តក តេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោម អធិប តីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន។

វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក។

សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦,០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដារអន្ដរជាតិនេះ នឹងក្លាយជាទីតាំងដ៏សំខាន់ សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

Facebook Comments
Loading...