ភ្នំពេញ ៖ កម្លាំងជំនាព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ករណីលួចសម្ភារៈសំណង់ និងទ្វារដែក កាលពីវេលាម៉ោងវេលាម៉ោង១៦ និង០០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្នុងឃ្លាំងដីឡូត៍ទុកចោលគ្មានលេខ ផ្លូវលេខ៤០៤ ក្រុមទី២៧ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ ១- ឈ្មោះ ប៊ុន ណារត្ន័ ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦២ ផ្លូវលេខ០២ ភូមិគោករកា ខណ្ឌព្រែកព្នៅ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។ ២-ឈ្មោះ ថា រត្ន័ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាក មុខរបរ រើសអេតចាយ។ ៣-ឈ្មោះ ហ្វា ឡេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ មុខរបរ រើសអេតចាយ។ ៤-ឈ្មោះ សុខ សំណាង ភេទប្រុស ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ឡ ស៊ីឃាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ៤០៤ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរ លក់ដូរ។
ប្រភពដដែលបន្តថា មុនពេលកកើតហេតុ ជនសង្ស័យទាំង០៤នាក់ខាងលើ បានជួបជុំគ្នានៅម្តុំសាលាទួលស្វាយព្រៃ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ហើយបានបបួលគ្នាដើររកលួចសម្ភារៈគេតាមផ្ទះ បន្ទាប់មកពួកក្រុមជនសង្ស័យ ក៏បានជិះម៉ូតូកង់បីឥណ្ឌា ពណ៍ស ដឹកបក្ខពួកជិះរហូតមកដល់កន្លែងកើតហេតុ ពួកក្រុមជនសង្ស័យក៍ឈប់ម៉ូតូកង់បីឥណ្ឌា រួចនាំគ្នាធ្វើសកម្មភាពលួចទាញដែកខ្វែលបន្ទៀល ចំនួន៩គូរ ចបកាប់ចំនួន០២ ត្រសេះចំនួន០១ ពែលចំនួន២ នឹង ទ្វារដែកចំនួន០២ រៀបដាក់លើម៉ូតូកង់បីឥណ្ឌា បំរ៉ុងជិះចេញ ស្រាប់តែត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ក៍បានធ្វើការ ឃាត់ជនសង្ស័យទាំង០៤នាក់ខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ដើម្បីសាកសួរតែម្តង។
វត្ថុតាងចាប់យក៖ ម៉ូតូ PASS App ពណ៍ស ផ្លាកលេខ ភ្នំពេញ 1IL 6838, ចកកាប់ ចំនួន០១, ត្រសេស ចំនួន០១, ទ្វារដែក ចំនួន០២, ដែកខ្វែងទទៀល ចំនួន០៩គូរ, ធុងហ្គាល ចំនួន០១។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការប្រគល់ចកកាប់ ចំនួន០១ ,ត្រសេស ចំនួន០១,ទ្វារដែក ចំនួន០២,ដែកខ្វែងទទៀល ចំនួន០៩គូរ,ធុងហ្គាល ចំនួន០១ ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ ចំនួន០៤នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕