ចូលរួមរំលែកទុក្ខ និងអរគុណអ្នកគ្រូពេទ្យ វ័យក្មេងដែលបានលះបង់កម្លាំងកាយចិត្ត ហើយបានពលី ជីវិតដើម្បីសង្គ្រោះប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ១៩

0
600

សង្គម ៖ នេះគឺជារឿងមួយដ៏គួរឲ្យសោកសៅខ្លាំងបំផុតបន្ទាប់ពីបានទទួលដំណឹងថាអ្នក គ្រូពេទ្យវ័យ ក្មេង ជួរមុខ ម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីអ្នកគ្រូពេទ្យរូបនោះ បានចំណាយកម្លាំងកាយចិត្ត យ៉ាងស្វាហាប់នៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ចាប់ តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះដែលជាដង្ហើមចុងក្រោយរបស់អ្នកគ្រូពេទ្យ ។
ប្រជាពលរដ្ឋខ្មែរជាច្រើន នៅថ្ងៃទី30 ខែសីហា ឆ្នាំ២០២១ បានសម្តែងការសោកស្តាយ តាមរយះបណ្តាញសង្គម ក្រោយបានដឹងព័ត៌មានថាមានទ័ពអាវស ដ៏វ័យក្មេងម្នាក់ ភេទស្រី បានទទួលមរណៈភាពទៅហើយ អំឡុងពេលមើលថែរក្សា និងព្យាបាលដល់ប្រជាពលរដ្ឋដែលកើតកូវីដ។ ជាក់ស្តែង យោងតាមគណនីហ្វេសបុក បងប្រុស អ្នកគ្រូពេទ្យ Xiao Ni មានឈ្មោះ Heng Heng បានរៀបរាប់ថា: ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំហេតុអី មិនមើលថែខ្លួនឯងផង ប្អូនស្រី បានណាគេមកសួរបងហេងទៀត បងហេងឈឺមែនអោយប្អូនទៅដាក់សឺរ៉ូមអោយអត់ អត់អីណាបងហេង លូវប្អូនមិននៅបានណាគេសួរបងទៀត Xiao Ni។
យោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះថា ឧត្តម ភក្ដី ដែលជាគ្រូពេទ្យជួរមុខដូចគ្នាបានរៀបរាប់យ៉ាងសោកសៅដូច្នេះថា ៖ «ពិតជាសោកស្ដាយរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន នៅពេលដែលដឹងថាអ្នកបានចាកឆ្ងាយពីពួកយើងទៅអរគុណដែលបានលះបង់គ្រប់យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid 19 Xiao Ni វីរៈជនអាវសរបស់ពួកយើង គ្រប់គ្នាស្រលាញ់ នឹងតែងតែចងចាំទង្វើល្អរបស់អ្នក» គាត់ស្លាប់់ដោយសារតែ ជំងឺកូវិដ១៩ ។ មិត្តភក្តីរបស់ទ័ពអាវស ម្នាក់ ក៏បានពោលពាក្យថា: ពិតជាសោកស្ដាយរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន នៅពេលដែលដឹងថាអ្នកបានចាកឆ្ងាយពីពួកយើងទៅ អរគុណដែលបានលះបង់គ្រប់យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ Xiao Ni វីរៈជនអាវសរបស់ពួកយើងគ្រប់គ្នាស្រលាញ់ នឹងតែងតែចងចាំទង្វើល្អរបស់អ្នក ។
ចំណែកលោកជំទាវ ពេជ្រ ចន្ទ័មុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឧត្តមភរិយាឯកឧត្តម ហ៊ុន ម៉ាណែត បានសសេរសារបង្ហាញ ក្តីសោកស្តាយ ចំពោះការបាត់បង់ជីវិត្ត កងព័ទ អាវស ជួរមុខ ដោយលោកជំទាវ សសេរថា « វាពិតជាសោកស្តាយណាស់😢 សមវិញ្ញាណក្ខន្ធនាងបានទៅកាន់សុគតិភព។ សូមអរគុណច្រើនចំពោះការលះបង់របស់អ្នកដើម្បីប្រទេសជាតិ🙏 អនកនឹងចងចាំនៅក្នុងចិត្តរបស់យើង»។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤០៨នាក់ អ្នកជាសះស្បើយចំនួន ៣២៤នាក់ និងស្លា ប់ ១១នាក់បន្ថែមទៀត៕

Facebook Comments
Loading...