តាកែវ ៖ ត្រូវប្រយ័ត្នផងបងប្អូន ស្ថានីយប្រេងឥន្ធនៈនៅក្នុងខេត្តតាកែវ ចំនួន២ទីតាំងត្រូវបានសាខា ក.ប.ប. ប្រចាំខេត្តតាកែវ ចុះត្រួតពិនិត្យរកឃើញថាបានលក់ប្រេងជូនអតិថិជនក្នុងរង្វាស់រង្វាល់មិនគ្រប់ចំនួន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
សូមជម្រាបថា បន្ទាប់ពីរកឃើញភាពមិនប្រក្រតី មន្ត្រី ក.ប.ប. បានធ្វើការពិន័យដល់ម្ចាស់សា្ថនីយទាំង២ទីតាំង ទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពិកិច្ចការពារអ្នកប្រើប្រាស់។
ជាមួយគ្នានោះផងដែរ មន្ត្រី ក.ប.ប. ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ឱ្យប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ៕
Facebook Comments
Loading...