ផ្លូវ១៥១នៅភូមិធំត្បូង និងភូមិធំជើង ក្នុងសង្កាត់ពញ្ញាពន់ និងធ្វើការជួសជុលស្អាតឡើងវិញនាពេលឆាប់ៗខាងមុខនេះ

0
745

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភីបាលខណ្ឌព្រែកព្នៅបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី០៣ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ថា ផ្លូវ១៥១នៅចំណុចភូមិធំត្បូង និងភូមិធំជើងស្ថិតក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលរងការខូចខាតប្រមាណជាង៣០០ម៉ែត្រការ៉េ ត្រូវបានលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យធ្វើការជួសជុលស្អាតឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលជាថវិការរបស់សាលារាជធានីភ្នំពេញ។

លោកសុខ សម្បត្តិ បន្តថាដោយ​មើល​ឃើញ​ពីការលំបាកក្នុងការធ្វើចរាចរណ៍ ហើ​យ​ដើម្បីជួយសម្រួលដល់ការធ្វើ​ចរាច​រ​ណ៍របស់ប្រជា​ពលរដ្ឋ​ឲ្យ​បានស្រួលនាពេលកន្លងមក ផ្លូវលេខ១៥១នេះត្រូវបានសាលាខណ្ឌគៀងគរថវិកាពីសប្បុរសជន និងថវិការរបស់សាលាខណ្ឌផ្ទាល់ បានធ្វើការជួសជុល​បឋមជាច្រើនលើកមកហើយ ហើយបន្ទាប់ពីសាលារាជធានីភ្នំពេញ អនុញ្ញាតិឲ្យធ្វើការជួសជុលស្អាតឡើងវិញហើយ សូមបងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មេត្តាជួយថែរក្សាផ្លូវនេះផង ជាពិសេសកង​កម្លាំងមានសមត្ថកិច្ច ត្រូវ​ហាមដាច់ខាត​ មិនអោយរថយន្តធុនធំ ឆ្លងកាត់ជា​ដាច់ខាតដែលអាចធ្វើ​អោយ​ខូចផ្លូវដូច​មុន​ទៀត។

ក្នុងនោះផងដែរលោកអភីបាលខណ្ឌព្រែកព្នៅ ក៍បានដាស់តឿនដល់សង្កាត់ទាំងអស់ ត្រូវធ្វើរបាយការណ៍ឲ្យទាន់ពេលវេលា បើការងារដែលយើងធ្វើហើយ ហើយគ្មានរបាយការណ៍ដូចយើងអត់បានធ្វើដែរ។ ជាងនេះទៅទៀតដោយសារតែការរីករាលដាលនៃធំងឺកូវីដ១៩ មិនទាន់ថមថយសង្កាត់ទាំងអស់ត្រូវរៀបចំវីដេអូស៊ូម ឲ្យបានគ្រប់ៗគ្នានិងបានឆាប់ ដើម្បីមានការប្រជុំដោយយើងមិនបាច់ប្រមូលផ្តុំមនុស្សច្រើន។

គួរបញ្ជាក់ថា របៀបវារ: ក្នុងអង្គប្រជុំនេះរួមមាន ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមិថុនា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ និងទី៤-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...