យុវជនភេទទី៣ម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនជ្រុលទៅបុកចំណតរថយន្តក្រុងនិងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំ

0
570

ភ្នំពេញ ៖ សង្ស័យស្រវឹងស្រា យុវជនភេទទីបីម្នាក់ បើករថយន្តក្នុងលឿនដូចហោះ ជ្រុលទៅបុកចំណតរថយន្តក្រុងខូចខាតស្ទើរទាំងស្រុង និងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ រីឯរថយន្តរងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានមនុស្សរងរបួស ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនភេទទីបីម្នាក់សង្ស័យស្រវឹងស្រានឹងខូចចិត្ត ដោយនៅក្នុងរថយន្តសុទ្ធតែកំប៉ុងស្រាជាច្រើនកំប៉ុង ហើយបានបើករថយន្ត camryមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-5549ធ្វើដំណើរតាមបណ្ដោយផ្លូវតាកន ឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងឆ្ពោះទៅទិសខាងកើត លឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅបុករថយន្តក្រុងពេញទំហឹងបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុងចំណែករថយន្តបានបោកផ្ទប់នឹងបង្គោលភ្លើងស្តុបធ្លាក់ស្តុបរាយពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ក្រោយហេតុការណ៍ជនបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក យកទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Facebook Comments
Loading...