រថយន្តធុនធំមួយគ្រឿងដាច់ហ្វ្រាំងបុករះរថយន្ត និងម៉ូតូ រួចបន្តទៅបុកចូលផ្ទះពលរដ្ឋ  រងការខូចខាត

0
216

បន្ទាយមានជ័យ ៖ រថយន្តធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង រួចបន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត់ ដែលហេតិការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលេខ៥៨ ស្ថិតនៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដធុនធំ១គ្រឿងម៉ាក់ហ៊ីយ៉ានដាយ ពាក់ស្លាកលេខកំពង់ចាម 3A-9059 បើកបរដោយឈ្មោះ ឃុន ប៊ុននី ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោចាន់ដាំ ឃុំស្វាយសន្ធោ ស្រុកព្រៃវែង ខេត្ដព្រៃវែង។ បើកបរក្នុងទិសដៅពី ជើងទៅទិសខាងត្បូង លុះមកដល់ចំនុចកន្លែងកើតហេតុ រថយន្ដ ក៏រេចង្កូតទៅបុករថយន្ដម៉ាកកាមរីសេរីចាស់ស្លាកលេខ.ត.7863  ភ.ព2 ច្រាសទិសគ្នាបើកបរដោយឈ្មោះអូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខូចខាតចំហៀងខាងឆ្វេងខាងក្រោយ ហើយរថយន្ដមិនទាន់អស់ល្បឿន បានបន្តទៅបុករៀនដាក់ដបសាំង រួចបុកម៉ូតូម៉ាកវេវ១១០ពណ៍ខ្មៅ  ឈប់ចាក់សាំងពាក់ស្លាកលេខកំពង់ចាម 1E 7253 មានម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម៉ូតូមួយគ្រឿងទៀតម៉ាកដ្រីម125 សេរីឆ្នាំ២០១៩ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1T 6649 ឈប់ទុកមុខផ្ទះ នឹងបន្តបុកផ្ទះពលរដ្ឋ រងខូចខាតធ្ងន់ ដែលមានម្ចាស់ឈ្មោះឃុន ខុម ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងផ្ទះឈ្មោះទេព សុខុម ភេទប្រុស អាយុ២៥ឆ្នាំ រងការខូចខាត តូបលក់ទូរទស្សន៍ម្ចាស់ឈ្មោះស៊ុម វាសនា ភេទ ប្រុសអាយុ ២៧ឆ្នាំនៅភូមិជោគជ័យ  ឃុំអូរបីជាន់  ខូចខាតធ្ងន់ធ្ងរទាំងសំភារះ និងតូបកាត់សក់ម្ចាស់ឈ្មោះគយ សេងហួ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត។

ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់។ ចំពោះវត្ថុតាងទាំងអស់ ក្រោយពីធ្វុំការវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដើម្បីចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...