បើទោះជានៅរាជធានីភ្នំពេញបានបង្រួមតំបន់ក្រហម ក៍ដោយក៍កម្លាំងយើង​ទាំងអស់គ្នាមិនត្រូវបន្ធូដៃនោះទេក្នុងកាការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩

0
671

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា បើទោះជានៅក្នុងរាជធានីភ្នំពេញ ក៍ដូចក្នុងខណ្ឌព្រែកព្នៅ បានបង្រួមតំបន់ក្រហម និងតំបន់លឿងទុំ ក៍ដោយក៍យើងទាំងអស់គ្នាមិនត្រូវបន្ធូដៃដែរក្នុងកាការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩កុំឲ្យរាលដាលបន្តទៀតនោះ។

លោកប្រធានគណបញ្ជាឯកភាពខណ្ឌបានបន្តថា កម្លាំងយើងទាំងខណ្ឌ និងសង្កាត់ត្រូវធ្វើការល្បាតក្នុងមូលដ្ឋាន ហាមជួបជុំ និងនែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាសឲ្យបានគ្រប់គ្នា ហាមលក់គ្រឿងស្រវឹង តាមបណ្តាហាងផឹកស៊ីមិនទាន់ត្រូវបានអនុញ្ញាតិឲ្យបើកដំណើរការដូចមុននៅឡើយនោះទេ បើជាការវេចខ្ចប់អាចលក់បាន ហើយក្នុងការគោលចរណ៍គឺយើងបិតចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺដដែល។

លោកបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមមូលដ្ឋានសង្កាត់ទាំង៥ត្រូវធ្វើឲ្យបានលឿន និងឆាប់រហ័សព្រោះម៉ាស៊ីនសម្រាប់បាញ់ខណ្ឌបានប្រគល់ឲ្យសង្កាត់រួចរាល់ហើយដែរ គឺយើងប្រឹងប្រែងរួមគ្នា ដើម្បីមូលដ្ឋានខណ្ឌ និងសង្គមជាតិរបស់យើងឲ្យឆាប់ផុតរលត់ពីជម្ងឺកូវីដដ៍កាចសាហាវនេះ។ តែបើទោះជាយ៉ាងនេះក្តីកម្លាំងរបស់យើងក៍មិនត្រូវភ្លេចនូវការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ។

បន្ទាប់ពីកិច្ចប្រជុំនេះដែរលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ បានបន្តឧបត្ថម្ភម៉ាសជូនដល់សង្កាត់ទាំង៥ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះរួមមាន ទី១.សង្កាត់ព្រែកព្នៅ ចំនួន៦០០០ម៉ាស ទី២.សង្កាត់សំរោង ចំនួន៦០០០ម៉ាស ទី៣.សង្កាត់ពញាពន់ ចំនួន៦០០០ម៉ាស ទី៤.សង្កាត់ពន្សាំង ចំនួន៦០០០ម៉ាស និងទី៥.សង្កាត់គោករកា ចំនួន៦០០០ម៉ាស ហើយអង្កចំនួន១០០បេក្នុងមួយសង្កាត់ៗផងដែរ៕

Facebook Comments
Loading...