បុរសចំណាស់ល្មោភកាមម្នាក់ល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រចម្តង ញ៉ាមលើកក្រោយត្រូវម្ដាយស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

0
807

កណ្ដាល ៖ បុរសចំណាស់ល្មោភកាមម្នាក់ ល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេចម្ដង ញ៉ាមលើកក្រោយបម្រុងល្បួងរំលោភម្ដងទៀត តែបែកការរហូតដឹងដល់ម្ដាយឪពុកខាងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួលឲ្យចាប់ខ្លួនចាត់ការតាមច្បាប់នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ និង១០នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ចំណែកជនសង្ស័យឈ្មោះ វ៉ាត ភួន ភេទប្រុសអាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

ប្រភពដដែលបន្តថា ក្នុងអំឡុងខែកុម្ភះ ឆ្នាំ២០២១ ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវក្នុងភូមិ ហើយបានហៅជនរងគ្រោះឲ្យឈប់ រួចសុំជិះទៅជាមួយ នៅពេលជិះតាមផ្លូវ  ជនសង្ស័យបាននិយាយលួងលោមទៅកាន់ជនរងគ្រោះថា ឯងប្រគល់ខ្លួនឲ្យអាញ់មក អាញ់ឲ្យលុយចំនួនមួយម៉ឺនរៀល តែជនរងគ្រោះមិនបានឆ្លើយតបឡើយ ជិះរហូតដល់ចំណុចចំការស្វាយរបស់ឈ្មោះ ឡន ស្ថិតនៅភូមិថ្មី  ឃុំទួលព្រេជ ទើបជនសង្ស័យចុះពីម៉ូតូ ហើយជនរងគ្រោះក៏ជិះទៅមុខបន្ត។ លុះស្អែកឡើងជនសង្ស័យបានទៅចំការខាងក្រោយផ្ទះជនរងគ្រោះ ហើយបានហៅជនរងគ្រោះឲ្យទៅក្នុងចំការនោះ តែជនរងគ្រោះមិនបានទៅឡើយ។ ចាប់ពីពេលនោះមកជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះ និងបានហៅជនរងគ្រោះទៅអោបថើបចំនួន០៣លើក ហើយក្នុងមួយលើកៗបានឲ្យលុយជនរងគ្រោះចំនួនមួយម៉ឺនរៀល(10000រៀល)។ រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប ដោយប្រាប់ថា  កុំប្រាប់រឿងនេះឲ្យគេដឹងឲ្យសោះ ហើយក៏ដើរចេញទៅវិញទៅ។លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០៨នឹង១០នាទីព្រឹក ជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប និងអង្គុយនិយាយគ្នាលេង បន្ទាប់មកជនសង្ស័យបានចាប់ជនរងគ្រោះផ្ដួលទៅលើស្មៅហើយធ្វើសកម្មភាពរួមភេទបានសម្រេចចំនួន០១លើក ពេលរួមភេទរួចហើយជនសង្ស័យបានឲ្យលុយទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល(20000រៀល)។ ក្រោយមកទៀតនៅថ្ងៃទី២៤ ខែ/ឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះទៅទៀត ពេលជនរងគ្រោះដើរទៅក៏ត្រូវបានពលរដ្ឋម្នាក់ឃើញ ហើយក៏សួរជនរងគ្រោះថា ឯងទៅណា? ជនរងគ្រោះឆ្លើយថាទៅបត់ជើងធំ ដោយមានការសង្ស័យ  ក៏សួរនាំជនរងគ្រោះ ទើបជនរងគ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័យ បន្ទាប់មកក៏បានឃើញជនសង្ស័យដើរចេញពីព្រៃខាងក្រោយផ្ទះ រួចក៏ប្រាប់ម្ដាយឪពុកខាងស្រីតែម្ដង ។បន្ទាប់ម្ដាយឪពុកខាងស្រីដឹងហើយ ក៏សួរនាំកូនស្រីខ្លួន ហើយទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបានទួលព្រេជដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...